• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យភូមិ Sen ឆ្នាំ ២០១៩

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២៩  នៃទិវាកំណើតរបស់ប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ​២០១៩) នាយប់ថ្ងៃទី ១៧ ខែឧសភានៅឯពហុកីឡដ្ឋានភូមិ Sen ឃុំ Kim Lien គណកម្មាធិ​ការ​ប្រជា​ជន​ខេត្ត​ Nghe An និងស្រុក Nam Dan បានប្រារព្ធពិធីបុណ្យភូមិ Sen ឆ្នាំ ២០១៩។
 
កម្ម​វិធីសិល្បៈ “គោរពជូនលោកប្រធាននូវបទចម្រៀងអំពីស្រុកកំណើត” ត្រូវបាន​រៀប​ចំ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពីសិល្បករ​ជាង ៧០០ នាក់ មកពីក្រុមសិល្បៈក្នុងស្រុកចំនួន ១១ និងក្រុមសិល្បៈជំនាញចំនួន ១១ ផងដែរ។ តាមរយៈ​បទចម្រៀងស្ងើចសរសើរអំពីជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញ ក៏ដូចជាម​នោស​ញ្ជេត​នា​របស់​លោក​ប្រធា​នហូជីមិញចំពោះស្រុកកំណើតនោះ កម្មវិធីនេះបានបន្សល់ទុកនូវ​ចំណាប់អារម្មណ៍​និង​សេចក្តី​នឹក​រលឹក​របស់​មហាជន​ចំពោះលោក​ប្រធានជា​ទីស្រឡាញ់របស់ប្រទេសជា​តិ។
​ 
លោក Le Minh Thong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An បានឲ្យដឹងថា៖ “ពិធីបុណ្យភូមិ Sen ជា​ព្រឹត្តិការណ៍​វប្បធម៌ដែលមានអត្ថន័យសំខាន់ ​ក្នុងជីវភាពខាងស្មារតីរបស់ប្រ​ជាជន។​ ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​លើកទី១២៩ ​នៃទិវាកំណើតរបស់លោកប្រធានហូជី​មិញ និងពិធីបើក ពិធីបុណ្យភូមិ ​Sen ឆ្នាំ ២០១៩ នៅលើទឹ​កដីស្រុក​កំណើត​របស់លោកប្រធានតែម្តងនេះ ជាឱកាសសម្រា​ប់ប្រជាជនទូទាំងប្រទេសនិយាយរួម​ និងបក្ស​ភាគ ​ប្រជាជន​ខេត្ត Nghe An និយាយដោយឡែក សម្តែងនូវការគោរព និងការដឹងគុណដោយគ្មានទីបញ្ចប់ អំពីជីវិតនិង​អាជីពបដិវត្តន៍ដ៏មហិមាររបស់លោកប្រ​ធានហូជីមិញ ដើម្បីរួមចំណែក ​ជំរុញការ​សិក្សានិ​ង​ធ្វើតាម​សិលធម៌​ រចនាបទរ​បស់លោកប្រធានហូជីមិញផង​ដែរ”។
 
ពិធី​បុណ្យភូមិ Sen ឆ្នាំ ២០១៩  បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៩ ខែឧសភា ដែល​ពោរពេញ​ទៅដោយ​សកម្មភាព​ផ្សេងៗទៀត​ដូចជា ការបញ្ចាំងខ្សែភាព យន្តឯកសារអំពីប្រធាន​ហូជីមិញ, រៀបចំជំរុំយុវជន; ​ការបង្ហាញ​រូបថត​ឯកទេសលើប្រធានបទអំ​ពីបក្ស អំពីលោកប្រធានហូជីមិញ;  ​ការ ប្រលងសម្រស់នារីភូ​មិ ​ Sen និង​ការប្រឡង​ សំនៀង​ភូមិ Sen ជា​ដើម៕

 

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

ថ្លែងក្នុងនាមអាស៊ានអំពីកិច្ចសហប្រតិបត្តិការបង្រួញគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់ និងការអភិវឌ្ឍអនុតំបន់ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា នេះជានិច្ច កាលជាខ្លឹមសារអាទិភាពរបស់អាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហ គមន៍; រំពឹងថា រុស្ស៊ីនឹងយកចិត្តទុកដាក់ និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះ កិច្ចខិតខំប្រឹងប្រែងជាអាទិភាពទាំងនេះរបស់អាស៊ាននាពេលខាងមុខ។

Top