• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យផ្កាជើងគោឆ្នាំ ២០២២

នាយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅទីលាន ៧ ឧសភា (ទីក្រុង Dien Bien Phu) ពិធីបុណ្យ ផ្កាជើងគោ ឆ្នាំ ២០២២ ត្រូវបានប្រព្រឹត្តទៅដោយកម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ “ផ្កាជើងគោបញ្ចេញសម្រស់ពាសពេញតំបន់”។
  កម្មវិធីសិល្បៈ“ផ្កាជើងគោបញ្ចេញសម្រស់ពាសពេញតំបន់” ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ដោយមានការចូលរួមពីសិល្បករនិងសិល្បការិនីអាជីពនិងមិនអាជីពជាង ២០០ នាក់ (រូបថត៖ VOV)  

ថ្លែងមតិក្នុងពិធីបើក លេខាគណៈកម្មាធិការបក្សខេត្ត Dien Bien លោក Nguyen Van Thang បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៤ មក ពិធីបុណ្យផ្កាជើងគោ ត្រូវបានខេត្ត Dien Bien រៀបចំនៅពាក់កណ្តាលខែមីនាជារៀងរាល់ឆ្នាំ។ មកទល់នឹងពេលនេះ ពិធីបុណ្យផ្កាជើងគោ បានក្លាយជាម៉ាកសញ្ញាវប្បធម៌និងទេសចរណ៍ប្រចាំខេត្ត ដែលទទួលបានការនិយមចូលចិត្តពីសំណាក់ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើននៅទូទាំងប្រទេស។ ផ្កាជើងគោ ដែលជាផ្កានិមិត្តរូបដ៏វិសេសវិសាលនៃតំបន់ភ្នំភាគពាយ័ព្យមិនត្រឹមតែស្ថិតនៅត្រង់បង្អួតសម្រស់ឆើយឆាយប៉ុណ្ណោះទេ  ពិធីបុណ្យផ្កាជើងគោ ក៏ជាឱកាសមួយដើម្បីលើកតម្កើង និងអភិរក្សតម្លៃប្រពៃណីដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិភាគតិចចំនួន ១៩ ក្នុងខេត្ត Dien Bien; ផ្សព្វផ្សាយសម្រស់ធម្មជាតិ វប្បធម៌ និងសក្ដានុពលទេសចរណ៍របស់ទីក្រុង Dien Bien និយាយដោយឡែកនិងតំបន់ភាគពាយ័ព្យ និយាយរួម ទៅកាន់ប្រជាជន ភ្ញៀវទេសចរក្នុងប្រទេសនិងមិត្តភក្តិអន្តរជាតិ។

ពិធីបុណ្យនេះក៏ជាឱកាសមួយសម្រាប់ទីក្រុង Dien Bien ក្នុងការពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរជាមួយខេត្ត ក្រុង និងសហគមន៍ធុរកិច្ច ដើម្បីសហប្រតិបត្តិការ ធ្វើអាជីវកម្មទេសចរណ៍ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ការរីកសាយភាយនៃពិធីបុណ្យក៏រួមចំណែកដល់ការសម្រេចបានជោគជ័យ នូវគោលដៅប្រែក្លាយទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ បង្កើតកម្លាំងចលករសម្រាប់កំណើន កសាងនិងអភិវឌ្ឍន៍វប្បធម៌និងមនុស្សវៀតណាម ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Van Thang

កម្មវិធីសិល្បៈមានរយៈពេល ៩០ នាទី គឺការប្រគុំតន្ត្រីអំពីទឹកដីនិងប្រជាជននៃទីក្រុង Dien Bien ជាមួយនឹងកន្លែងវប្បធម៌ចម្រុះពណ៌ បង្ហាញយ៉ាងច្បាស់នូវភាពស្រស់ស្អាតនៃរឿងព្រេងនិទាន និងប្រវត្តិសាស្ត្ររហូតមកដល់បច្ចុប្បន្ន អនាគតនៃ ទឹកដីផ្កាជើងគោ- Dien Bien

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top