• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូងវៀតណាមឆ្នាំ២០២៦

ពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូងលើកទី ១៣ នៅ Can Tho នឹងប្រព្រឹត្តទៅរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦។
ពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូងលើកទី ១៣ នៅ Can Tho នឹងប្រព្រឹត្តទៅរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា។ (រូបថត៖ VOV)

នៅយប់ថ្ងៃទី២៦ ខែមេសា នៅទីក្រុង Can Tho មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង បានរៀបចំពិធីបើកពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូងវៀតណាមលើកទី១៣ ឆ្នាំ២០២៦។ ពិធីបុណ្យនេះមានស្តង់ជាង ៣០០ មកពីខេត្ត និងទីក្រុងជាច្រើនទូទាំងប្រទេស។ សកម្មភាពចម្រុះ ត្រូវបានប្រារព្ធធ្វើឡើងរួមមាន៖ ការសម្ដែង និងណែនាំអំពីរបៀបធ្វើនំប្រជាប្រិយ ការសម្តែងឡើងវិញនូវសិប្បកម្មធ្វើនំប្រពៃណី កម្មវិធីសិល្បៈ និងកម្មវិធីបង្ហាញម៉ូដ ការប្រកួតធ្វើនំប្រជាប្រិយ និងសកម្មភាពឆ្លងកាត់បទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។

ចំណុចលេចធ្លោនៃពិធីបើកគឺកម្មវិធីសិល្បៈដ៏វិសេសវិសាល។ លោកស្រី Nguyen Thi Ngoc Diep អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានសង្កត់ធ្ងន់ថា៖

«ពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូងនៅ Can Tho មិនត្រឹមតែរក្សាព្រលឹង ជនបទនៅក្នុងនំនីមួយៗប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណី​ហើយ ដោយក្លាយជាស្ពានតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាល និងនាំយកអត្តសញ្ញាណនៃតំបន់ដីសណ្តទន្លេ Cuu Long មកជូនភ្ញៀវទេសចរផងដែរ។ ក្នុងពេលជាមួយគ្នានេះ វាបង្កើតកន្លែងសម្រាប់ការតភ្ជាប់គ្នារវាងសិប្បករ រោងចក្រផលិត និងអាជីវកម្ម ផ្តល់ឱកាសឱ្យពួកគេជួបប្រាស្រ័យទាក់ទង ផ្លាស់ប្តូរបទពិសោធន៍; ឧទ្ទេសនាមពីផលិតផលពិសេសក្នុងស្រុក និងផលិតផល OCOP (ឃុំមួយផលិតផលមួយ) ឱ្យកាន់តែខិតជិតនឹងអ្នកប្រើប្រាស់»។

ពិធីបុណ្យនំប្រជាប្រិយភាគខាងត្បូងលើកទី ១៣ នៅ Can Tho នឹងប្រព្រឹត្តទៅរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦៕

តាម​ vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងនូវការដឹងគុណចំពោះការរួមចំណែកដ៏ធំធេង និងការលះបង់ពេញមួយជីវិតរបស់បណ្ដាអតីតថ្នាក់ដឹកនាំ ចំពោះបក្ស និងប្រទេសជាតិ។

Top