ពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ “Buon Ma Thuot - ទិសដៅនៃកាហ្វេពិភពលោក” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា មានសកម្មភាពផ្លូវការចំនួន ១៧ ដែលរំពឹងថា នឹងទាក់ទាញអ្នកទស្សនារាប់សែននាក់។ ពិធីបុណ្យនេះគឺជាឱកាសដើម្បីលើកតម្កើងវប្បធម៌កាហ្វេ អ្នកដាំកាហ្វេនិងវិស័យកាហ្វេ; ផ្សព្វផ្សាយម៉ាកយីហោកាហ្វេ Buon Ma Thuot កសាងរូបភាពទីក្រុង Buon Ma Thuot ជា "ទីក្រុងកាហ្វេពិភពលោក"។
ពិធីបុណ្យនេះក៏ជាឱកាសសម្រាប់ខេត្ត Dak Lak ដើម្បីឧទ្ទេសនាមអំពីរូបភាព សក្ដានុពល និងភាពខ្លាំងខាងទេសចរណ៍របស់ខេត្ត ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគលើវិស័យធុរកិច្ច កែច្នៃកាហ្វេ និងកសិផលផ្សេងៗទៀត; ណែនាំ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច ជាពិសេស លំហរវប្បធម៌គង់ឃ្មោះ Tay Nguyen ដែលជាស្នាដៃផ្ទាល់មាត់ និងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ៕