• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកទូលាយទីផ្សារនាំចេញបន្លែផ្លែឈើវៀតណាម


ការនាំចេញបន្លែផ្លែឈើទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលកន្លងទៅ
(រូបថត៖Internet)

គិតដោយឡែកក្នុងខែកក្កដាឆ្នាំ២០១៧ប៉ុណ្ណោះ ទំហំនាំចេញកសិផល រុក្ខផលនិងជលផលរបស់វៀតណាមទទួលបាន ៣,១១ ពាន់លានដុល្លាអាមេរិក តាមនោះបង្កើនទំហំនាំចេញក្នុងរយៈពេល៧ខែដើមឆ្នាំឡើងដល់ទៅ កំ​រិត​២០,៤៥ ពាន់លានដុល្លាអាមេរិក។ ជាពិសេស មុខទំនិញបន្លែផ្លែឈើត្រូវបានចាត់ទុកថា មានការបោះជំ​ហាន​លោតផ្លោះ មិនត្រឹមតែនៅខាងកំរិតកំណើន ប៉ុណ្ណោះទេ ថែមទាំងបើកទូលាយទៅដល់ទីផ្សារជាច្រើនលើពិភពលោកទៀតផង។ សូមអញ្ជើញ លោក អ្នកនាង តាមដានស្ដាប់អត្ថបទក្រោមចំណងជើងថា “បើកទូលាយ ទីផ្សារនាំចេញបន្លែផ្លែឈើវៀតណាម” របស់អ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាម។

គិតដល់ពាក់កណ្ដាលខែកក្កដា ទំហំសរុបនៃការនាំចេញបន្លែផ្លែឈើទទួលបានជាង ១ ពាន់ ៨ រយលានដុល្លារអាមេរិក ក្នុងនោះ ផ្លែឈើជាមុខទំនិញស្រូបយកភាគច្រើន។ ផ្លែស្រកានាគឈរលំដាប់ថ្នាក់ទី ១ ដោយស្រូបយក ៥០% នៃតំលៃនាំចេញផ្លែឈើសរុប។ ក្រៅពីនោះ ការនាំចេញផ្លែគូលែនក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែរ។ នៅខេត្ត Bac Giang ជាស្រុកកំណើតនៃផ្លែគូលែននោះ ទន្ទឹមនឹងការនាំចេញទៅកាន់ទីផ្សារចិន ខេត្ត Bac Giang កំពុងពន្លឿនការលើកកំពស់គុណភាពផ្លែគូលែននិងការកែលំអសំដៅជ្រៀតចូលក្នុងទីផ្សារដោយបទដ្ឋាន ខ្ពស់ជាងដូចជា អាមេរិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលី។ លោក Truong Van Thai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានឲ្យ ដឹងថា៖

“ខេត្ត Bac Giang មានផ្ទៃដីដាំដើមគូលែនពី២៩ពាន់ដល់៣០ពាន់ហិកតា។ យើងខ្ញុំជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ធ្វើផលិតកម្មដោយសុវត្ថិភាព លើកកំពស់គុណភាពនិងការកែលំអ ផ្លែគូលែនឲ្យស្អាតជាង​មុន។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការពន្លឿនពាណិជ្ជកម្ម ស្វែងរកទីផ្សារសំរាប់ផលិតផលនេះ។ សហការ ពីការ​កែ​ច្នៃដល់ការប្រើប្រាស់ដើម្បីផ្លែគូលែនចេញទៅទីផ្សារយ៉ាងឆាប់រហ័សបំផុតហើយធានាតំលៃឲ្យស្ថិរភាព”។

ចាប់ពីដើមឆ្នាំមក ផ្លែគូលែនចំនួន១៥ពាន់តោនត្រូវបាននាំចេញទៅក្នុងទីផ្សារចិនខណៈដែល១៣តោនទៀតក៏ត្រូវបាននាំចេញទៅក្នុងទីផ្សារអូស្ត្រាលីផងដែរ។ ចាប់ពីដើមខែកក្កដា ផ្លែគូលែន Luc Ngan ខេត្ត Bac Giang ក៏ត្រូវបាននាំចេញជាលើកដំបូងទៅក្នុងប្រទេសថៃ ជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញផ្លែគំលែនធំបំផុតលើពិភពលោកនាបច្ចុប្បន្ន។

ការនាំចេញបន្លែផ្លែឈើរបស់វៀតណាមពិតជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ហើយ។ ប៉ុន្តែបញ្ហាត្រូវការ​យក​ចិត្តទុកដាក់នាបច្ចុប្បន្នគឺការកែច្នៃ។ ដើម្បីនាំចេញដោយនិរន្តរភាពគឺសហគ្រាសកំពុងផ្តោតសំខាន់ទៅលើការលើកកំពស់គុណភាពសំដៅបង្កើនតំលៃសំរាប់ផលិតផល ក្នុងនោះសំខាន់បំផុតគឺការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យានិងការអភិវឌ្ឍន៍ទីផ្សារ។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនាំចូល ក្រសួងឧស្សាហពាណិជ្ជកម្មវៀត ណាម ចាត់ទុកថា៖
       
“ចំពោះសហគ្រាសគឺការងារអភិវឌ្ឍន៍ទីផ្សារស្ថិតក្នុងដំណើរការពន្លឿនពាណិជ្ជកម្មនិងកសាងពាណិជ្ជសញ្ញា។ នេះជាបញ្ហាដែលរដ្ឋមិនអាចធ្វើជំនួសឲ្យ បានឡើយ។ រដ្ឋត្រឹមតែអាចកំណត់ទិសដៅណែនាំឬជួយឧបត្ថម្ភសហគ្រាសក្នុងបញ្ហានេះប៉ុណ្ណោះ។ ត្រូវមានការតភ្ជាប់រវាងសហគ្រាសវៀតណាម។ សហគ្រាសមួយអាចស្វែងរកទិសដៅដោយខ្លួនឯង ប៉ុន្តែត្រូវតភ្ជាប់គ្នាដើម្បីសហគមន៍ទាំងមូលកាន់តែ អភិវឌ្ឍន៍”។
       
ក្នុងចំណោមទីផ្សារនាំចេញបន្លែផ្លែឈើទាំង២៣របស់វៀតណាមគឺទីផ្សារចិនឈរលំដាប់ថ្នាក់ទី ១ ដោយស្រូប​យក​ ៧៥% នៃទំហំនាំចេញ។ បន្ទាប់នោះគឺ ទីផ្សារជប៉ុន អាមេរិក កូរ៉េខាងត្បូងនិងហូឡង់។
       

ចាប់ពីដើមឆ្នាំមក ការនាំចេញបន្លែផ្លែឈើរបស់វៀតណាមទៅក្នុងទីផ្សារប្រពៃណីនានា នៅតែទទួលបានកំណើនល្អជាងបើប្រៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញ។ ដោយមានល្បឿនកំណើននាពេលកន្លងទៅ ទំហំនាំចេញបន្លែផ្លែឈើក្នុងឆ្នាំនេះត្រូវបានព្យាករណ៍ថា អាចហួសពីកំរិត៣ពាន់លានដុល្លាអាមេរិកជាលើកដំបូង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top