• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកដំណើរការទិវាកំពូល អ្នកស្ម័គ្រចិត្តរួមដៃកសាងជនបទថ្មី និងថ្ងៃអាទិត្យបៃតង

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅឃុំ Tan Hoa (ស្រុក Minh Hoa ខេត្ត Quang Binh) គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (CPC) បានប្រារព្ធពិធីសម្ពោធទិវាកំពូលអ្នកស្ម័គ្រចិត្ត រួមដៃគ្នាកសាងជនបទថ្មី និងថ្ងៃអាទិត្យបៃតងឆ្នាំ ២០២៣។
គណៈប្រតិភូបានធ្វើពិធីសម្ពោធគម្រោង បំភ្លឺផ្លូវស្រុកស្រែ (រូបថត៖ TTXVN)

ថ្លែងមតិនៅពិធីនេះ លេខាមជ្ឈិមសម្ព័ន្ធយុវជន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិយុវជន Nguyen Tuong Lam បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានគោលបំណងណែនាំយុវជនឲ្យអនុវត្តសកម្មភាពជាក់ស្តែងជាច្រើនសម្រាប់សហគមន៍។ នោះគឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ការបំភ្លឺផ្លូវជនបទ; ចូលរួមដាំដើមឈើ បង្កើតបរិយាកាសស្អាតបៃតងនៅតាមឈាបនដ្ឋាន។   សកម្មភាពប្រព្រឹត្តទៅទូទាំងប្រទេសនឹងបន្តបង្កើតឱកាសសម្រាប់យុវជនដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត ទំនួលខុសត្រូវ ក្នុងការកសាងជនបទថ្មី ការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព...។

បន្ទាប់ពីពិធីបើក សកម្មភាពជាច្រើនបានកើតឡើងដូចជា៖ ការបើកសម្ពោធលំហពិតនិម្មិត; ការកាត់សក់ដោយឥតគិតថ្លៃសម្រាប់សិស្សនិងប្រជាជន; ការបណ្តុះបណ្តាលដើម្បីផ្ទេរវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកទេស; អនាម័យបរិស្ថាន ការបោសសំអាតគុម្ពោត និងការអនុវត្តគំរូ "ប្រឆាំងនឹងសំណល់ប្លាស្ទិក"; ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជន...៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ទើបតែចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ ១៩/២០២២ របស់មជ្ឈិមបក្ស លើកទី ១៣ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

Top