• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកការតាំងពិព័រណ៍វប្បធម៌ព្រះពុទ្ធសាសនាវៀតណាម

ក្នុងឱកាសនៃមហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ (ថ្ងៃទី៦-៨ ឧសភា) នាព្រឹកថ្ងៃទី៥ ឧសភា នៅក្នុងបរិវេណវិទ្យាស្ថានពុទ្ធសាសនាវៀតណាម - Le Minh Xuan បានបើកការតាំងពិព័រណ៍ “វប្បធម៌ព្រះពុទ្ធសាសនាវៀតណាម៖ ភាសា សំលៀកបំពាក់ ស្ថាបត្យកម្ម បេតិកភណ្ឌ”។
ទិដ្ឋភាពនៅការតាំងពិព័រណ៍វប្បធម៌ព្រះពុទ្ធសាសនាវៀតណាម។ (រូបថត៖ VOV5)

ការតាំងពិព័រណ៌នេះមានគោលបំណងឧទ្ទេសនាមដល់សាធារណជននូវទិដ្ឋភាពទូទៅនៃវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមលើផ្នែកភាសា សំលៀកបំពាក់ ស្ថាបត្យកម្ម បេតិកភណ្ឌ។ ល។ តាមនោះបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ព្រះពុទ្ធសាសនាវៀតណាម ក៏ដូចជារួមចំណែកធ្វើឲ្យកាន់តែ
សម្បូរបែបនូវផ្ទាំងគំនូរចម្រុះពណ៌នៃព្រះពុទ្ធសាសនាក្នុងតំបន់និងលើពិភពលោកផងដែរ។ ព្រះតេជគុណ Thich Tho Lac ប្រធានគណៈកម្មការវប្បធម៌ នៃមជ្ឈិមសមាគមន៍ព្រះពុទ្ធសាសនាវៀតណាម មានពុទ្ធដីការថា៖

“នេះជាលើកដំបូងដែលរតនសម្បត្តិជាតិនៃព្រះពុទ្ធសាសនាចំនួន ៨៧ ត្រូវបានដាក់តាំងបង្ហាញឬបង្កើតឡើងវិញតាមរយៈរូបភាព។ លើសពីនេះ ការតាំងពិព័រណ៌នេះមានគម្រោងចំនួន ៤ ស្តីពីវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមរួមមានភាសា សំលៀកបំពាក់ ស្ថាបត្យកម្ម និងបេតិកភណ្ឌ ដោយឈរលើស្មារតីវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមនោះគឺឯកភាពក្នុងភាពចម្រុះ។ ព្រះពុទ្ធសាសនាវៀតណាមមាននិកាយជាច្រើន ហើយនិកាយនីមួយៗមានរបៀបស្លៀកពាក់ បួសរៀនខុសៗគ្នា និងមានស្ថាបត្យកម្ម រូបសំណាក បេតិកភណ្ឌផ្សេងៗគ្នា... ភាពចម្រុះក្នុងព្រះពុទ្ធសាសនា នឹងត្រូវបានថែរក្សា លើកតម្កើង និងគោរពជានិច្ច”។

នាព្រឹកថ្ងៃនេះដែរ ពិធីបង្ហូតទង់ព្រះពុទ្ធសាសនាក៏បានប្រព្រឹត្តទៅនៅបរិវេណវិទ្យាស្ថានព្រះពុទ្ធសាសនាវៀតណាម - Le Minh Xuan។ ទង់ព្រះពុទ្ធយក្សដោយមានទំហំ ៥០០ ម៉ែត្រការ៉េ បក់រវិចៗលើផ្ទៃមេឃទីក្រុងហូជីមិញ ជាសញ្ញានៃការចាប់ផ្តើមជាផ្លូវការនៃមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រទេសទាំងមូលបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ១០,៥ លាននាក់ក្នុងអំឡុងពេល ៥ ថ្ងៃឈប់សម្រាក

ប្រទេសទាំងមូលបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ១០,៥ លាននាក់ក្នុងអំឡុងពេល ៥ ថ្ងៃឈប់សម្រាក

យោងតាមនាយកដ្ឋានទេសចរណ៍ជាតិ នៅទូទាំងប្រទេសបានស្វាគមន៍ភ្ញៀវទេសចរប្រហែល ១០,៥ លាននាក់ក្នុងអំឡុងពេល ៥ ថ្ងៃឈប់សម្រាកកន្លងទៅ ក្នុងនោះ មូលដ្ឋានជាច្រើនបានស្វាគមន៍ភ្ញៀវទេសចរច្រើនបំផុតមិនធ្លាប់តាំងពីមុនមក ឱកាសឈប់សម្រាកថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ១ ឧសភា។

Top