• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បុណ្យ​តេតនៅការ​ដ្ឋាន​សំណង់នៃ​គម្រោង​សំខាន់ៗ

ក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំ ម្សាញ់ សប្តស័ក ២០២៥ នៅតាមការដ្ឋានសំណង់នៃគម្រោងជាតិសំខាន់ៗ បរិយាកាសសំណង់នៅតែមានភាពអ៊ូអរនិងបន្ទាន់។
គ្រឿងចក្រ បរិក្ខារ និងកម្មករធ្វើការឆ្លងបុណ្យតេតនៅការដ្ឋានសំណង់សំខាន់ៗក្នុងខេត្ត Dong Nai ។ រូបថត៖ Van Dung/daibieunhandan.vn

“មានភាពអាឡោះអាល័យបន្តិច ពរោះនៅឆ្ងាយពីស្រុកកំណើត ប៉ុន្តែពួកយើងនឹងខិតខំព្យាយាមអស់ពីសមត្ថភាពដើម្បីបំពេញការងារ”។

នៅខេត្ត Dong Nai ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ បរិយាកាសការងារនៅការដ្ឋានសំណង់នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅតែមានភាពអ៊ូអរដូចធម្មតា។ តបតាមសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រី អាកាសយានដ្ឋាន Long Thanh ដំណាក់កាលទី ១ នឹងត្រូវបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំនេះ។ ដើម្បីលើកទឹកចិត្តដល់ស្មារតីកម្មករនិយោជិត អ្នកម៉ៅការបានរៀបចំកម្មវិធីជាច្រើនដើម្បីអបអរសាទរនិទាឃរដូវ និងអំណរបុណ្យតេត នៅឯការដ្ឋានសំណង់ ដោយបង្កើតបរិយាកាសសប្បាយរីករាយ; ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កម្មករ កម្មការិនី ដែលកំពុងធ្វើការនៅការដ្ឋានសំណង់ដោយផ្ទាល់ ក្នុងឱកាសបុណ្យតេត។ អង្គភាពសំណង់កំពុងខិតខំបញ្ចប់និងធ្វើអាជីវកម្មផ្លូវយន្តហោះរត់តាមលក្ខណៈបច្ចេកទេស មុនថ្ងៃទី៣០ ខែមេសា ពោលគឺ៣ខែមុននឹងកាលកំណត់។ លោក Nguyen Duc Thuan អគ្គនាយករងនៃសាជីវកម្មសំណង់ Hancorp បានឲ្យដឹងថា៖ “យើងខ្ញុំបានចាប់ផ្តើមចលនាធ្វើការឆ្លងបុណ្យតេត និងផ្តល់អំណោយ ដើម្បីលើកទឹកចិត្តដល់ស្មារតីនៃបុណ្យតេត សម្រាប់កម្មករដែលកំពុងស្នាក់នៅការដ្ឋានសំណង់ ដើម្បីបំពេញកាតព្វកិច្ច ទិញផ្កាម៉ាក់ខៃ និងដើមអង្គាសីល។ នៅថ្ងៃធ្វើការដំបូងនៃឆ្នាំថ្មី យើងក៏ជូនអាំងប៉ាវដល់បងប្អូនផងដែរ”។

នៅឯការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែកឆ្លងកាត់ខេត្ត Quang Binh បរិយាកាសការងារនៅតែមានភាពរស់រវើក។ អង្គភាពសំណង់បានរៀបចំកម្មករចំនួន ៦០០ នាក់ ស្នាក់នៅការដ្ឋានសំណង់ និងធ្វើការឆ្លងបុណ្យតេត។ គម្រោង Van Ninh - Cam Lo ផ្នែកឆ្លងកាត់ខេត្ត Quang Binh មានប្រវែង ៣៣ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់តាមកាលវិភាគ ធានាការបញ្ចប់គម្រោងនេះនៅថ្ងៃទី ៣០ ខែមេសា ស្របតាមស្មារតីនៃការណែនាំរបស់រដ្ឋាភិបាល។

នៅឯការដ្ឋានសាងសង់ផ្លូវហាយវេក្នុងតំបន់ណាមបូខាងលិច កម្មកររាប់ពាន់នាក់នៅលើផ្លូវហាយវេបានស្ម័គ្រចិត្តធ្វើការឆ្លងបុណ្យតេត សំដៅបញ្ចប់ផ្លូវហាយវេប្រវែង ៦០០ គីឡូម៉ែត្រនៅតំបន់ដីសណ្តទន្លេ Cuu Long នៅចុងឆ្នាំនេះ។ ជាពិសេសនៅគម្រោងផ្លូវល្បឿនលឿន Can Tho - Ca Mau ក្រុមប្រឹក្សាគ្រប់គ្រងគម្រោង អ្នកម៉ៅការ និងអ្នកប្រឹក្សាត្រួតពិនិត្យបានរៀបចំនូវទំហំ និងភារកិច្ចទាំងអស់ ដើម្បីខិតខំសម្រេចបានប្រវែង ១១០ គីឡូម៉ែត្រនៃគម្រោងផ្លូវល្បឿនលឿន Chau Doc - Can Tho - Soc Trang ផ្នែកទី ២ ឆ្លងកាត់ទីក្រុង Can Tho សម្រេចបាន ២៣% ។ បច្ចុប្បន្ននេះ អង្គភាពសំណង់បានរៀបចំធនធានមនុស្ស និងគ្រឿងចក្រ ដើម្បីសម្រេចបាន ឬលើសពីផែនការដែលបានកំណត់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

UN ចាត់ទុកវៀតណាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានការរួមចំណែកកាន់តែសំខាន់​ដល់​សហគមន៍អន្តរជាតិ

UN ចាត់ទុកវៀតណាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានការរួមចំណែកកាន់តែសំខាន់​ដល់​សហគមន៍អន្តរជាតិ

នាថ្ងៃទី ៣០ មករា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ អ.ស.ប លោក Antonio Guterres ដើម្បីពិភាក្សាលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា និងកិច្ចសហប្រតិបត្តិការវៀតណាម-អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៥។

Top