“រដ្ឋសភាបានពិចារណា ពិភាក្សា និងបោះឆ្នោតអនុម័តលើច្បាប់ចំនួន ៥១ និងសេចក្តីសម្រេចចិត្តចំនួន ៣៩។ នេះគឺជាទម្ងន់ការងារនីតិបញ្ញត្តិដ៏ធំ ដែលស្រូប យកជិត ៣០% នៃចំនួនច្បាប់ និងសេចក្តីសម្រេចចិត្តសរុបដែលបានអនុម័តក្នុង អាណត្តិទាំងមូល។ ច្បាប់ និងសេចក្តីសម្រេចចិត្តដែលបានអនុម័ត បានបំពេញតាម តម្រូវការជាក់ស្ដែងដោយទាន់ពេលវេលា ហើយបានបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ ដំណាក់កាលថ្មី”។
រួមជាមួយនឹងការងារនីតិបញ្ញត្តិ ការងារឃ្លាំមើល រដ្ឋសភាបានពិចារណា និង សម្រេចលើបញ្ហាយុទ្ធសាស្ត្រជាច្រើន និងពិភាក្សាយ៉ាងហ្មត់ចត់អំពីសេចក្តីព្រាង ឯកសារដែលដាក់ជូនមហាសន្និបាតលើកទី ១៤ របស់បក្ស។ ដោយសង្កត់ធ្ងន់លើ ភារកិច្ច និងតម្រូវការក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានស្នើថា៖
“បន្ទាប់ពីសម័យប្រជុំនេះ រដ្ឋសភាស្នើឱ្យរដ្ឋាភិបាល ក្រសួង ផ្នែក និងមូលដ្ឋាន នានា អនុវត្តន៍ឲ្យបានឆាប់នូវច្បាប់ និងសេចក្តីសម្រេចចិត្តដែលរដ្ឋសភាបានអនុម័ត ដោយប្តេជ្ញាចិត្តអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅកំណើន និងគោលដៅ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស សម្រាប់ដំណាក់កាល ២០២៦-២០៣០; ថែទាំជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ជាពិសេសនៅក្នុងតំបន់ដែលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះ ធម្មជាតិ ព្យុះ និងទឹកជំនន់”៕







