• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់សម័យប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ក្រោយរយៈពេលជាង៤ថ្ងៃធ្វើការ នៅរសៀលទី២៣ ខែសីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបិទបញ្ចប់សម័យប្រជុំលើកទី៣៦។
ប្រធានរដ្ឋសភា លោក Tran Thanh Man ថ្លែងសុន្ទរកថាបិទសម័យប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ រូបថត៖ Thong Nhat/TTXVN

ប្រធានរដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា សម័យប្រជុំនេះបានផ្តល់មតិ និងសម្រេចលើខ្លឹមសារចំនួន ១៤ ដើម្បីត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥។ តាមនោះ សម័យប្រជុំលើកទី៨ ត្រូវបានរំពឹងថានឹងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ១៣; ផ្តល់មតិយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ១៣ ផ្សេងទៀត។ ទាក់ទិននឹងការងារត្រួតពិនិត្យ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការសួរដេញដោល អំពីការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីការត្រួតពិនិត្យតាមប្រធានបទនិងការសួរដេញដោល ចាប់ពីដើមអាណត្តិទី១៥ ដល់ដំណាច់ឆ្នាំ២០២៣។ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់យោបល់លើការងារបុគ្គលិក និងត្រៀមរៀបចំការងារក្រោមសមត្ថកិច្ចរបស់រដ្ឋសភា។

ប្រធានរដ្ឋសភាបានស្នើឱ្យស្ថាប័ននានារបស់រដ្ឋសភា ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំសមាជិកសភាឯកទេស  (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា) ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន១២ ដែលដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៨៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល សម័យកាលមាស

ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាម៖ “ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានឈានចូល “សម័យកាលមាស”

“ទំនាក់ទំនងវៀតណាម-កាហ្សាក់ស្ថានបានឈានចូល “ដំណាក់កាលមាស” ដោយមានសក្ដានុពលកិច្ចសហប្រតិបត្តិការបើក ចំហ និងមានទំនុកចិត្តក្នុងការសម្រេចបានសមិទ្ធិផលជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។

Top