• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិសវៀតណាមនីតិកាលទី១២

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី​ ១២ បានបិទបញ្ចប់ក្រោយរយៈពេល ៦ ថ្ងៃប្រជុំ។

 អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះបានបញ្ចប់ប្រកបដោយជោគជ័យ

អញ្ជើញថ្លែងមតិក្នុងពិធីបិទបញ្ចប់ អគ្គលេខាលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះបានបញ្ចប់ប្រកបដោយជោគជ័យ។ លទ្ធផលនៃព្រឹត្តិការណ៍នេះរួមចំណែកបង្កើតឡើងចកម្លាំងចលករថ្មីសំរាប់បុព្វហេតុ​ផ្លាស់ប្ដូរថ្មីដោយព្រមៗគ្នានិងលើគ្រប់ជ្រុងជ្រោយ កសាងបក្សឲ្យបានស្អាតល្អម រឹងមាំ។

ចំពោះការងារកសាងជួរកម្មាភិបាល អគ្គលេខាលោក Nguyen Phu Trong ឲ្យដឹងថា អង្គសន្និបាតបានចេញសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដឹកនាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសទំនើបនាឆ្នាំ២០៣០ ហើយទស្សនៈវិស័យក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប តាមទិសសង្គមនិយមនាឆ្នាំ២០៤៥។

ស្ដីពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ អគ្គលេខាលោក Nguyen Phu Trong ឲ្យដឹងថា អង្គសន្និបាតបានចេញសេចក្ដីសម្រេចចិត្តស្ដីពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ សំដៅកសាងប្រព័ន្ធគោលនយោបាយប្រាក់បៀវត្តន៍ជាតិឲ្យមានចរិតលក្ខណៈវិទ្យាសាស្ត្រ តម្លាភាព ក៏ដូចជាសមស្របនឹងស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិផងដែរ។

ស្ដីពីកំណែទម្រង់គោលនយោបាយធានារ៉ាប់រង់សង្គម លោក Nguyen Phu Trong បានអះអាងថា៖

“ដើម្បីធានាតុល្យភាពហិរញ្ញវត្ថុនៃមូលនិធិធានារ៉ាប់រង់សង្គមក្នុងរយៈពេលយូរអង្វែងគឺចាំបាច់ត្រូវបំពេញបន្ថែម​ធ្វើវិសោធនកម្ម ជំនះពុះពារលើការជំពាក់ជំពិនក្នុងគោលនយោបាយធានារ៉ាប់រង់និវត្តន៍ នាបច្ចុប្បន្ន។
បង្កើនវ័យអាយុចូលនិវត្តន៍ជាបណ្ដើៗ ឲ្យសមស្របនឹងក្រុមមុខសញ្ញានីមួយៗ ផ្នែកវិជ្ជាជីវៈនីមយួៗ ដើម្បីលើកកំពស់លក្ខណៈចីរភាពនៃគោលនយោបាយធានារ៉ាប់រង់សង្គម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top