• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់កិច្ចប្រជុំលើកទី១១ក្រុមពាក់កណ្ដាលអាណត្តិនៃវេទិកាតំបន់អាស៊ានស្ដីពីសន្តិសុខសមុទ្រ


 បណ្ដាតំណាងតភ្ជាប់រង្វង់ដៃដើម្បីសន្តិភាពនិងសន្តិសុខនៅសមុទ្រក្នុងតំបន់ (រូបថត៖ nhandan.com.vn)
 

 ក្រោយរយៈពេល២ថ្ងៃធ្វើការ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០១៩ កិច្ចប្រជុំលើកទី១១ ក្រុម​ពាក់​កណ្ដាល​អាណត្តិ​នៃ​វេទិកាតំបន់អាស៊ានស្ដីពីសន្តិសុខសមុទ្រ ក្រោម សហអធិបតីភាពរបស់វៀតណាម អូស្ត្រាលី​និង​សហភាព​អឺរ៉ុប (EU)​ បានបិទ បញ្ចប់នៅទីក្រុ​ងដាណាំង​។
 
នៅ​កិច្ចប្រជុំនេះ តំណាងជាច្រើនបានសម្ដែងនូវការ ព្រួយ​បារម្ភ​ចំពោះ​ការ​វិវត្តន៍​នា​ពេល​កន្លង​ទៅនៅ​សមុទ្រ​ខាង​កើត​ ដែលក្នុងនោះ មានសកម្មភាពដោយឯកតោភាគី ធ្វើយោធូបនីយកម្ម ដែលបានប៉ះពាល់យ៉ាង ធ្ងន់ធ្ងរលើ​សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និង អាកាសចរណ៍នៅតំបន់។ លោក Vu Ho ប្រធាននាយកដ្ឋានអាស៊ាន (ក្រសួង ការបរទេសវៀត ណាម) បានអោយដឹងថា៖

 “មានភាពខុសប្លែកជាច្រើនក្នុងរបៀបវាយតម្លៃ ទាក់ទងនឹងបញ្ហានៅសមុទ្រ ជាពិសេស​គឺខ្លឹម​សារ​ពាក់​ព័ន្ធ​ដល់​ជម្លោះ​អធិបតេយ្យភាពនិងដែនសមុទ្រ។ ប៉ុន្តែ មានមតិរួមដែលចាត់ទុកថា រាល់ជម្លោះទាំង​នេះ​ត្រូវ​បាន​គ្រប់​គ្រង​និងដោះស្រាយ ដោយឈរលើច្បាប់អន្តរជាតិ អនុញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ប្រទេសនានា ក៏យក​ចិត្ត​ទុកដាក់យ៉ាងខ្លាំងដល់ដំណើរការចរចារវាងអាស៊ាននិងចិន ស្ដីពីការ កសាងក្រម​ប្រតិបត្តិ​នៅ​សមុទ្រខាង​កើត​ (COC) ផងដែរ”។

អង្គ​ប្រជុំក៏បានស្នើអោយបង្កើតកាណាល់ទាក់ទងផ្ទាល់រវាងមន្ត្រីការពារជាតិនៃប្រទេសនានា កសាង​គោលការណ៍​ណែនាំ​រួម កែលំអរយន្តការផ្លាស់​ប្ដូរអំពី សមុទ្រ សកម្មភាព​ល្បាត​រួម កសាង​និង​បើក​ទូលាយ​យន្តការ​ចែក​រំលែកព័ត៌មាន ព្រមទាំងជំ​រុញដំណើរ​ការចរចារវាងអាស៊ាន​និ​ងចិន ដើម្បី​សម្រេចបានក្រមប្រតិ បត្តិនៅ​សមុទ្រខាង​កើតប្រកបដោយសុពលភាពនិ​ងប្រសិទ្ធភាព​ផងដែរ៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។

Top