• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីព័ត៌មាននិងទូរគមនាគមន៍អាស៊ានលើកទី១៩នៅឡាវ

ក្រោយរយៈពេល២ថ្ងៃធ្វើការងារ នារសៀលថ្ងៃទី២៥ ខែតុលា កិច្ចប្រជុំរដ្ឋមន្រ្តីព័ត៌មាននិងទូរគមនាគមន៍អាស៊ាន (TELMIN) លើកទី១៩ បានបិទបញ្ចប់នៅរដ្ឋ ធានីវៀងច័ន្ទ ប្រទេសឡាវ។


ទិដ្ឋភាពនៅសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃកិច្ចប្រជុំ (រូបថត៖ VOV)

នៅសន្និសីទកាសែតជូនដំណឹងអំពីលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ឡាវលោក Thansamay Kommasith បានអោយដឹងថា ក្រោយប្រធានបទ “ការតភ្ជាប់ដ៏ឆ្លាតវៃសម្រាប់ការផ្ទេរប្រគល់ឌីជីថលអាស៊ាន” នោះ កិច្ចប្រជុំ TELMIN លើកទី១៩បានឯកភាពហើយអនុម័តលើបញ្ហាសំខាន់ជាច្រើន​ដូចជា៖ ផ្លាស់ប្ដូរឈ្មោះពីកិច្ចប្រជុំរដ្ឋមន្រ្តីព័ត៌មានទូរគមនាគមន៍អាស៊ានទៅជាកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់បច្ចេកទេសឌីជីថលបណ្ដាប្រទេសអាស៊ាន (ADGSOM)។ អង្គប្រជុំលើកនេះ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបតិ្តការ ដើម្បីរៀបចំអនុវត្តផែនការមេឆ្នាំ២០២០អោយបានល្អបំផុត ហើយត្រៀមរៀបចំសម្រាប់ផែនការមេឆ្នាំ២០២៥នាំអាស៊ានអភិវឌ្ឍតាមទិសយុទ្ធសាស្ត្រសេដ្ឋកិច្ច សង្គមបច្ចេកទេសឌីជីថល ធានាសុវត្ថិភាំពនិងចីរភាពនៃសហគមន៍អាស៊ាន។

គួរបញ្ជាក់ថា គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍លោក Nguyen Thanh Hung បានចូលរួមកិច្ចប្រជុំ TELMIN លើកទី១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើវិសោធនកម្មគ្រប់ជ្រុងជ្រោយចំពោះក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបំពេញតាមតម្រូវការកែទម្រង់ប្រព័ន្ធយុត្តិធម៌

ធ្វើវិសោធនកម្មគ្រប់ជ្រុងជ្រោយចំពោះក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបំពេញតាមតម្រូវការកែទម្រង់ប្រព័ន្ធយុត្តិធម៌

បន្តសម័យប្រជុំលើកទី៤ នៅអគាររដ្ឋសភានាព្រឹកថ្ងៃទី១៧ ខែកក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងក្រមនីតិវិធីព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម)។

Top