• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បរិយាកាសអំណរបុណ្យណូអែលដ៏សប្បាយរីករាយនិងសុខសាន្តនៅគ្រប់ទីកន្លែងទូទាំងប្រទេស

នាយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ប្រជាជននិងភ្ញៀវបរទេសជាច្រើនបានប្រមូលផ្តុំគ្នានៅព្រះវិហារ និងកន្លែងលេងកម្សាន្តសាធារណៈមួយចំនួននៅកណ្តាលទីក្រុងហាណូយ ដើម្បីអបអរបុណ្យណូអែល។ ខ្សែផ្លូវជាច្រើនរបស់រដ្ឋធានីត្រូវបានតុបតែងលម្អដោយភ្លើងផ្កាភ្លឺចិញ្ច្រាច។
ព្រះវិហារធំហាណូយ ពោរពេញទៅដោយបរិយាកាសនៃបុណ្យណូអែល។ រូបថត៖ VOV

ជាពិសេសនៅតំបន់ដែលមានវិហារកាតូលិក ដូចជាព្រះវិហារធំហាណូយ ព្រះវិហារ Ham Long ត្រូវបានតុបតែងលម្អដោយរូងភ្នំ និងដើមណូអែលចម្រុះពណ៌។

មនុស្សជាច្រើន ជាពិសេសក្រុមគ្រួសារនិងយុវវ័យ មកកាន់ព្រះវិហារនិងសហគមន៍កាតូលិកដើម្បីទស្សនា ថតរូប check in ក្នុងឱកាសបុណ្យណូអែល។ លោកស្រី Nguyen Thi Thu រស់នៅទីក្រុងហាណូយ ជាមួយក្រុមគ្រួសារមកទស្សនាកម្សាន្តតំបន់ព្រះវិហារធំហាណូយបានសម្តែងថា៖ បុណ្យណូអែលមានអត្ថន័យដ៏កក់ក្តៅ រដូវបុណ្យណូអែលនាំមកនូវសេចក្តីសប្បាយរីករាយនៃឆ្នាំថ្មីជិតមកដល់។ ខ្ញុំនាំកូនៗទៅដើរលេងព្រះវិហារធំដើម្បីរីករាយជាមួយបរិយាកាស និងទេសភាពនៅទីនេះ

នៅទីក្រុងហូជីមិញ នៅជុំវិញតំបន់កណ្តាលទីក្រុងដូចជាវិថីដើរដ្មើរជើង Nguyen Hue ព្រះវិហារ Duc Ba និងមជ្ឈមណ្ឌលលក់ទំនិញ មានមនុស្សជាច្រើនមកលេងកម្សាន្ត ថតរូប និងទៅព្រះវិហារ។ លោកស្រី Patty ភ្ញៀវទេសចរម្នាក់មកពីសហរដ្ឋអាមេរិកដែលកំពុងធ្វើដំណើរកម្សាន្តនៅទីក្រុងហូជីមិញ បានឲ្យដឹងថា លោកស្រីបានចំណាយពេល ៣ សប្តាហ៍ដើម្បីស្វែងរកកន្លែងជាច្រើននៅក្នុងប្រទេសវៀតណាមដូចជាទីក្រុងហាណូយ Da Nang Phu Quoc និងខេត្តមួយចំនួននៅភាគខាងលិច។ ឱកាសស្វាគមន៍បុណ្យណូអែលនៅវៀតណាមគឺជាបុណ្យណូអែលដ៏ពិសេសសម្រាប់លោកស្រី៖ នាងខ្ញុំមានអារម្មណ៍សប្បាយរីករាយជាមួយនឹងបរិយាកាសបុណ្យណូអែលនៅទីនេះ ហាក់ដូចជាមានមនុស្សជាច្រើននាក់កាន់សាសនាកាតូលិកនៅទីនេះដែរ។ ក្នុងនាមជាអ្នកកាន់សាសនាកាតូលិក បុណ្យណូអែលគឺជាឱកាសដែលនាំមកនូវសេចក្តីអំណរ រំភើប និងផ្តល់ថាមពលជាច្រើនសម្រាប់នាងខ្ញុំ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top