• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តលើកកំពស់តម្លៃបេតិកភណ្ឌរបស់ឈូងសមុទ្រហាឡុង

នាយប់ថ្ងៃទី ១៤ ខែធ្នូ គណៈកម្មាធិការប្រជាជនខេត្ត ក្វាងនិញ បានប្រារព្ធពិធីរំលឹកខួបលើកទី ៣០ឆ្នាំ ដែលឆ្នេរសមុទ្រហាឡុង ត្រូវបានអង្គការ UNESCO លើកតម្កើងជាបេតិកភណ្ឌធម្មជាតិពិភពលោក ជាលើកដំបូង (១៧ ធ្នូ ១៩៩៤-១៧ ធ្នូ ២០២៤)។
 
ពិធីអបអរសាទរខួបលើកទី ៣០ នៃឈូងសមុទ្រ ហាឡុង ត្រូវបាន UNESCO លើកតម្កើងជាបេតិកភណ្ឌធម្មជាតិពិភពលោកជាលើកដំបូង (រូបថត៖ VOV)

ក្នុងពិធីនេះ ថ្នាក់ដឹកនាំទីក្រុងបានអះអាងថា ចាប់តាំងពីត្រូវបានលើកតម្កើងមក ឆ្នេរសមុទ្រហាឡុង បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាសសរស្តម្ភនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនឹងនោះ គឺជាស្ពានតភ្ជាប់ទំនាក់ទំនងការបរទេសរវាងខេត្ត ក្វាង និញនៃប្រទេសវៀតណាមជាមួយមិត្តភ័ក្តិនិងដៃគូអន្តរជាតិ។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ខេត្ត ក្វាង និញ បានរៀនសូត្រមេរៀន និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនអំពីទំនាក់ទំនងជិតស្និទ្ធរវាងការអភិរក្សនិងពង្រីកតម្លៃនៃបេតិកភណ្ឌ ហើយកំពុងដាក់ជូនរដ្ឋាភិបាលនូវផែនការអភិរក្ស ស្តារ និងលើកកំពស់តម្លៃបេតិកភណ្ឌ ឈូងសមុទ្រហាឡុង ដំណាក់កាលថ្មី។  តាមនោះ បេតិកភណ្ឌត្រូវបានបន្តពង្រីកទៅ កាន់ទីក្រុង ហាយ ហ្វុង  ឈូងសមុទ្រ ហាឡុង- កោះ កាត ប៉ា ដែលជាបេតិកភណ្ឌពិភពលោកដំបូងគេរបស់ វៀតណាម ស្ថិតនៅលើព្រំប្រទល់រដ្ឋបាលនៃខេត្តចំនួន ២ ឬច្រើនជាងនេះ។ ដូច្នេះ ខេត្ត ក្វាង និញបន្តម្ចាស់ការ និងជំរុញទំនាក់ទំនងកាន់តែរឹងមាំជាមួយ ហាយ ហ្វុង ដើម្បីអភិរក្សបេតិកភណ្ឌ ការពារបរិស្ថានអេកូឡូស៊ី អនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព្រមទាំងផ្សព្វផ្សាយនិងសហប្រតិបត្តិការអន្តរជាតិលើបេតិកភណ្ឌ ទាក់ទាញការគាំទ្រក្នុងការគ្រប់គ្រងបេតិកភណ្ឌ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top