• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តធ្វើទំនើបកម្មកងកម្លាំងបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបំពេញភារកិច្ចក្នុងយុគសម័យថ្មី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានតម្រូវឱ្យផ្ដោតសំខាន់លើធនធាន និងការងារបច្ចេកទេស ជំនាញវិជ្ជាជីវៈ ដើម្បីធានាសមត្ថភាពគ្រប់គ្រាន់សម្រាប់ការបង្ការ និងឆ្លើយតបប្រកបដោយភាពម្ចាស់ការក្នុងគ្រប់ស្ថានភាពទាំងអស់។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទៅទស្សនានិងដឹកនាំជំនួបធ្វើការជាមួយមជ្ឈមណ្ឌលបច្ចេកទេសជំនាញវិជ្ជាជីវៈ ក្រសួងនគរបាល។ រូបថត៖ VNA

ក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាប្រពៃណីនៃកងកម្លាំងសន្តិសុខប្រជាជន (ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៤៦ - ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៦) និងខួបលើកទី ៧២ ទិវាប្រពៃណីនៃកងកម្លាំងបច្ចេកទេសជំនាញវិជ្ជាជីវៈ (ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦) នាព្រឹកថ្ងៃទី ៦ ខែកក្កដា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទៅទស្សនានិងដឹកនាំជំនួបធ្វើការជាមួយមជ្ឈមណ្ឌលបច្ចេកទេសជំនាញវិជ្ជាជីវៈ ក្រសួងនគរបាល។

ដោយលើកច្បាស់ថា ស្ថានភាពពិភពលោក និងតំបន់កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ជាមួយនឹងឱកាសនិងបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យការងារការពារសន្តិសុខជាតិ រួមទាំងការងារបច្ចេកទេស ជំនាញវិជ្ជាជីវៈ ត្រូវតែផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លា។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានតម្រូវឱ្យផ្ដោតសំខាន់លើធនធាន និងការងារបច្ចេកទេស ជំនាញវិជ្ជាជីវៈ ដើម្បីធានាសមត្ថភាពគ្រប់គ្រាន់សម្រាប់ការបង្ការ និងឆ្លើយតបប្រកបដោយភាពម្ចាស់ការក្នុងគ្រប់ស្ថានភាពទាំងអស់។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា៖

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ថ្លែងក្នុងជំនួបធ្វើការ។ រូបថត៖ VNA

“ត្រូវតែផ្តោតលើការកសាងកម្លាំងបច្ចេកទេសជំនាញវិជ្ជាជីវៈឲ្យមានវិន័យខ្ពស់បំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធជាមួយប្រជាជន ជាពិសេសអ្នកជំនាញឈានមុខគេក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ភារកិច្ចបច្ចេកទេស ជំនាញវិជ្ជាជីវៈក្នុងដំណាក់កាលថ្មី ទាមទារឲ្យមានភាពខ្លួនទីពឹងខ្លួនក្នុងបច្ចេកវិទ្យា ធនធានមនុស្ស និងសមត្ថភាពកលយុទ្ធ។ ដើម្បីសម្រេចបាននូវគោលដៅនេះ កត្តាចុងក្រោយគឺជាមនុស្ស។ កត្តាមនុស្សដើរតួនាទីយ៉ាងសំខាន់បំផុត”។

នៅក្នុងជំនួបធ្វើការនេះដែរ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក៏បានតម្រូវឱ្យមជ្ឈមណ្ឌលបច្ចេកទេសជំនាញវិជ្ជាជីវៈ (ក្រសួងនគរបាល) ពង្រីកការងារបច្ចេកទេស និងជំនាញវិជ្ជាជីវៈនៅក្នុងលំហថ្មីៗ ដើម្បីលុបបំបាត់ហានិភ័យសន្តិសុខ និងពង្រឹងសមត្ថភាពការពារសន្តិសុខជាតិផងដែរ៕

តាម​ vovworld.vn/km-KH

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី ដង្ហើមនៃជីវិត ដោយយកលទ្ធផលជារង្វាស់

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការប្រឡងប្រណាំងត្រូវតែ​កើតចេញពី «ដង្ហើមនៃជីវិត» ដោយយកលទ្ធផលជារង្វាស់

នៅរសៀលថ្ងៃទី ៦ ​ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ប្រធានក្រុមប្រឹក្សា​ប្រឡងប្រណាំង និងកោត​សរសើរ​មជ្ឈិម បានដឹកនាំសម័យប្រជុំលើកទីពីរ ដើម្បីបូកសរុបការងារប្រឡងប្រណាំងនិងកោត​​សរសើរសម្រាប់រយៈពេល​៦ខែដើមឆ្នាំ ២០២៦ និងអនុវត្តភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។

Top