• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តជំរុញ និងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ។
    នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ((រូបថត៖ VNA))

នាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន។ លោកបានបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលមានអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ជាប្រមុខ ប្រជាជនចិននឹងសម្រេចបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលកំណត់ដោយមហាសន្និបាតបក្សលើកទី២០។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពចម្បងដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន។ លោកនាយករដ្ឋមន្ត្រី Li Keqiang បានអះអាងថា ចិនគាំទ្រវៀតណាមក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ធ្វើឲ្យស៊ីជម្រៅសមាហរណកម្មអន្តរជាតិប្រកបដោយប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបន្តធ្វើសមាហរណកម្ម និងនាំសេចក្តីថ្លែងការណ៍រួមវៀតណាម - ចិន ស្តីពី "ការបន្តជំរុញនិងធ្វើឱ្យស៊ីជម្រៅថែនទៀតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ចិន" ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននាពេលថ្មីៗនេះរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ឲ្យក្លាយទៅជាលទ្ធផលជាក់ស្តែងនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

វៀតណាមគាំទ្រអង្គការសហប្រជាជាតិ ដែលដើរតួនាទីស្នូលក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ព្រមទាំងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព និងរលូន។

Top