• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីលើកទី៦២ទិវាគ្រួពេទ្យវៀតណាម


បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីលើកទី៦២ទិវាគ្រួពេទ្យវៀតណាម

ក្នុងឱកាសរំលឹ​ក​ខួបអនុស្សាវរី​យ៍លើកទី៦២ ទិវាគ្រូពេទ្យវៀតណាម ​(ថ្ងៃ​ទី​២៧​ ខែកុម្ភះ ឆ្នាំ១៩៥៥ - ថ្ងៃទី​២៧ ខែកុម្ភះ ​ឆ្នាំ២០១៧) បាន​ប្រព្រឹត្ត​ទៅ​មហោ​ស្រព​​៖ យុវវ័យ​ផ្នែក​វេជ្ជសាស្ត្រ ធ្វើតាម​ពាក្យទុន្មាន របស់​លោក​ប្រធាន​ហូជីមិញ​។ ​ក៏ក្នុង​​ឱកាស​នេះដែរ​ គណៈ​កម្មាធិការ​សម្ព័ន្ធ​សមាគម​យុវជន បាន​រៀបចំ​ពិធី​លើក​​តម្កើង និង​ប្រគល់​​រង្វាន់ Pham Ngoc Thach លើក​ទិ​៥ ឆ្នាំ​២០១៧ ​សំរាប់គ្រូ​ពេទ្យ​ឆ្នើម​ចំនួន​២៧​រូប​។​​ វេជ្ជបណ្ឌិត Nguyen Dinh Dung នៅ​មជ្ឍមណ្ឌល​​ប្រឆាំង​​ជំងឺ ទីក្រុង​ហូជីមិញ ដែល​បាន​ទទួល​រង្វាន់ Pham Ngoc Thach លើក​នេះ បាន​អោយ​ដឹងថា៖
 
“ ខ្ញុំមោទនភាពណាស់ព្រោះកិច្ចការខំប្រឹងប្រែង និងការ​ចូលរួម​របស់ខ្ញុំ​មាន​ការទទួលស្គាល់។ នាពេលខាងមុខ​ខ្ញុំ នឹងខំប្រឹងប្រែងថែមទៀត ​រួមវិភាគ​ទាន​ចំ​ពោះ​ការងារបង្ការប្រឆាំង​ជំងឺឆ្លងនៅទីក្រុង។”
 
នាយប់ថ្ងៃទី២៧ នៅទីក្រុងហាណូយ ក្រសួងសុខាភិបាល បានរៀបចំពិធីរំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៦២ ទិវាគ្រូពេទ្យ​វៀតណាម ដើម្បីលើក​តម្កើងការ​ខំប្រឹង​ប្រែង​របស់បណ្ដា​វេជ្ជបណ្ឌិត បុគ្គលិក​ក្នុងផ្នែក​ទាំង​មូល និង​លើក​សរ​សើរ​គ្រូពេទ្យ​ចំនួន​១៤៣​រូប​ដែល​បាន​ប្រគល់​កិត្តិនាម“ គ្រូពេទ្យ​ប្រជា​ជន” និង​បុគ្គល​ចំនួន៦​រូប​ទៀត​ បានប្រគល់​កិត្តិនាម៖ យុទ្ធជនប្រឡង​ប្រណាំងទូ​ទាំង​ប្រទេស៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top