គិតត្រឹមព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា សកម្មភាពនៅក្នុងមូលដ្ឋានជាច្រើនបានវិលមករកភាពធម្មតាវិញ។ លោកឧបនាយករដ្ឋមន្ត្រី ត្រិន ហុងហា បានបញ្ជាក់ថា ព្យុះកាល់ម៉ាហ្គី គឺជាព្យុះ ដ៏ខ្លាំងមួយ ប៉ុន្តែអាស្រ័យដោយមានការព្យាករណ៍ដោយទាន់ពេលវេលា ច្បាមជាប់ស្ថាន ភាពជាក់ស្ដែង និងចំទិសដៅ ដូច្នេះការខូចខាតត្រូវបានកាត់បន្ថយនៅត្រឹមកម្រិត ទាបបំផុត។ លោកឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា រដ្ឋាភិបាលនឹងពិនិត្យលើតុល្យ ភាពថវិកា ដើម្បីជួយឧបត្ថម្ភដល់ខេត្តនានា អាស្រ័យលើស្ថានភាពជាក់ស្ដែង; ក្នុងរយៈ ពេលខ្លីខាងមុខនេះ រដ្ឋាភិបាលនឹងជួយឧបត្ថម្ភជាបន្ទាន់នូវទឹកប្រាក់ចំនួន ៥០ ពាន់ លានដុង (២,១ លានដុល្លារអាមេរិក) ពីថវិកាសម្រាប់ខេត្តដែលរងផលប៉ះពាល់ដ៏ ធ្ងន់ធ្ងរ។
“ខ្ញុំស្នើឱ្យបណ្ដាខេត្ត វាយតម្លៃយ៉ាងពេញលេញអំពីស្ថានភាពផលិតកម្ម និងអាជីវកម្មរបស់ ប្រជាជន រួមទាំងដំណាំ ជលផល ពីនោះ ស្នើគោលនយោបាយទាក់ទងនឹងពន្ធ ឥណទាន ប្រាក់កម្ចីថ្មី និងអនាម័យបរិស្ថានបន្ទាប់ពីគ្រោះធម្មជាតិ។ អ្វីដែលខេត្តអាច ធ្វើបាន គឺត្រូវម្ចាស់ការធ្វើ ហើយប្រសិនបើលើសពីសមត្ថកិច្ចរបស់ខ្លួន គួរតែស្នើសុំ ដល់មជ្ឈិម”។
ដើម្បីចែករំលែកការលំបាកជាមួយគ្រួសារដែលរងផលប៉ះពាល់ មជ្ឈិមសមាគម កាកបាទក្រហមវៀតណាមបានសម្រេចចិត្តចែកចាយថវិកាជាង ៤,៨ ពាន់លាន ដុងសម្រាប់ការងារជួយសង្គ្រោះបន្ទាន់សម្រាប់ប្រជាជននៅក្នុងខេត្ត ក្រុងចំនួន ៦ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក រួមមាន៖ ដាណាំង ហ្វេ ហាទីញ ក្វាងទ្រី ក្វាងង៉ាយ និង ឡឹមដុង៕







