
បណ្ដាប្រទេសបង្កើនចំណងសាមគ្គីភាព រួមសហការដើម្បីរក្សាពិភពលោកបៃតង
នាថ្ងៃទី១១ឧសភា សន្និសីទជំនាញ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វីកស្ដីអំពី៖ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ -សកម្មភាពរបស់អ្នកតាក់តែងច្បាប់ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព ដោយ IPU និងរដ្ឋសភាវៀតណាម រួមសហការរៀបចំឡើង នៅទីក្រុងហូជីមិញ។ ថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖
“រដ្ឋសភាវៀតណាមបានឯកភាពខ្ពស់ជាមួយ IPU អំពីខ្លឹមសាររបៀបវារៈ នៃសន្និសីទជំនាញលើកនេះ។ នោះគឺ ពិភាក្សាអំពីគោលដៅអភិវឌ្ឍន៍ចីរភាព ប្រមូលផ្តុំទៅលើគោលដៅសមភាពភេទ និងសុខភាពចំពោះបំរ៉ែបំរួលអាកាសធាតុ ពិភាក្សាអំពីការលំបាកសាកល្បងឱកាសនិងសកម្មភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ក្នុងឱកាសនេះ រដ្ឋសភាវៀតណាមនឹងរួមសហការជាមួយ IPU រៀបចំពិធីប្រកាសបទដ្ឋានសំរាប់សភាវាយតំលៃការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព។នេះជាឯកសារសំខាន់ ផ្គត់ផ្គង់ព័ត៌មានចំពោះបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព។”
បន្ទាប់ពីពិធីបើក បណ្ដាអង្គសន្និសីទបានប្រមូលផ្តុំពិភាក្សាទៅលើខ្លឹមសារ៖ “បណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព និងតួនាទីរបស់សភា ដើម្បីទទួលបានគោលដៅទាំអនេះ”។ ថ្លែងមតិនៅទីនេះ លោក Nguyen The Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការ-វិនិយោគវៀតណាម បានអោយដឹងថា៖
“យើងខ្ញុំចាត់ទុកថា៖ ដើម្បីទទួលបានគោលដៅអភិវឌ្ឍន៍ចីរភាពដល់ឆ្នាំ ២០៣០ ប្រទេសនីមួយៗ ត្រូវផ្អែកទៅលើលក្ខណះជាក់ស្ដែងរបស់ខ្លួន ផ្អែកទៅលើគោលដៅអភិវឌ្ឍន៍ចីរភាពរួមចំនួន ១៧ របស់ពិភពលោក ដើម្បីកសាងកម្មវិធីធ្វើសកម្មភាពអោយសមស្រប។ត្រូវកំណត់បានអាទិភាព ការយកចិត្តទុកដាក់របស់មុខសញ្ញាអន់ខ្សោយ ងាយរងគ្រោះក្នុងដំណើការអភិវឌ្ឍន៍៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម