• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ជាក់ពីម៉ាកយីហោទំនិញវៀតណាមក្នុងពិព័រណ៍ចិន-អាស៊ាន

ពិព័រណ៍ និងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ានលើកទី២២ បានបើកនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង ប្រទេសចិន។ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Mai Van Chinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួម។
មេដឹកនាំប្រទេសដែលចូលរួមក្នុងពិធីបើក។ រូបថត៖ VOV

អញ្ជើញថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh បានស្នើឡើងខ្លឹមសារចំនួនបីនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន រួមមាន៖ បន្តបើកទូលាយទីផ្សារ បន្តជួយសម្រួលដល់ពាណិជ្ជកម្មរវាងបណ្តាប្រទេស; ជំរុញថែមទៀតទំនាក់ទំនងយុទ្ធសាស្ត្រដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសនានាក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យក្លាយជាចំណុចភ្លឺថ្មីនៃកិច្ចសហប្រតិបត្តិការ។

នៅឯពិព័រណ៍នេះ វៀតណាមបានចូលរួមដោយមានស្តង់ទំនិញជិត ២០០។ មិនត្រឹមតែទទួលបានការវាយតម្លៃខ្ពស់ចំពោះគុណភាព និងការរចនាប៉ុណ្ណោះទេ ផលិតផលវៀតណាមជាច្រើនក៏បានគួសសញ្ញាសម្គាល់ដោយមានប្រភពវត្ថុធាតុដើមសុវត្ថិភាព និងដំណើរការផលិតប្រកបដោយនិរន្តរភាព។ តាមរយៈការចូលរួមពិព័រណ៍នេះ វៀតណាមមិនត្រឹមតែអះអាងនូវសមត្ថភាពផលិត គុណភាពផលិតផល និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្ហាញការប្តេជ្ញាចិត្តពង្រីកទីផ្សារ នាំទំនិញវៀតណាមឈានឆ្ងាយបន្ថែមទៀតក្នុងតំបន់និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top