• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ចូនពលរដ្ឋវៀតណាមពីអាល្លឺម៉ង់ និងប្រទេសអឺរ៉ុបមួយចំនួន​វិលត្រឡប់​មកប្រទេសវិញ

បន្ទាប់ពីបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Van Don អ្នកដំណើរ ត្រូវបានពិនិត្យសុខភាពនិងធ្វើចត្តាឡីស័ក។
ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែតុលា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅអឺរ៉ុបនិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធរនៃប្រទេសសាមីដើម្បីបញ្ចូនពលរដ្ឋវៀតណាមប្រមាណ ២៨០ នាក់ ពីបណ្ដាប្រទេសអឺរ៉ុប ដូចជា៖ អាល្លឺម៉ង់ ប៉ូឡូញ ហូឡង់ បែលហ្ស៊ិក សាធារណរដ្ឋឆែក និងន័រវែសឲ្យវិលត្រឡប់មកប្រទេសវិញ។ អ្នកដំណើរនៅលើយន្ដហោះ រួមមានស្ត្រីមានផ្ទៃពោះ, អ្នកដែលមានជំងឺរាំរ៉ៃប្រចាំកាយ កុមារអាយុក្រោម ១៨ ឆ្នាំ និស្សិតដែលគ្មានកន្លែងស្នាក់នៅ ពលករដែលកិច្ចសន្យាផុតកំណត់និងករណីលំបាកផ្សេងទៀត។ បន្ទាប់ពីបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Van Don អ្នកដំណើរ ត្រូវបានពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាម-ទុយនីស៊ី

ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅប្រទេសទុយនីស៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែមិថុនា ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសអាល់ហ្សេរី ដែលក៏គ្របដណ្តប់ប្រទេសទុយនីស៊ីផងដែរ ដឹកនាំដោយទីប្រឹក្សាពាណិជ្ជកម្ម Hoang Duc Nhuan បានសម្របសម្រួលជាមួយសហព័ន្ធឧស្សាហកម្ម ពាណិជ្ជកម្ម និងសិប្បកម្មទុយនីស៊ី (UTICA) ដើម្បីរៀបចំសន្និសីទពាណិជ្ជកម្មមួយដែលរួមបញ្ចូលគ្នាដោយផ្ទាល់ និងតាមអ៊ីនធឺណិតរវាងអាជីវកម្មមកពីភាគីទាំងពីរ។

Top