• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្ហាញមុខក្រមសញ្ញាសម្គាល់ ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦

នា​ព្រឹកថ្ងៃទី៤ ខែមេសា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងទ្រី បានដាក់បង្ហាញមុខជាផ្លូវការនូវក្រមសញ្ញាសម្គាល់នៃពិធីបុណ្យសន្តិភាពឆ្នាំ២០២៦ ដោយបញ្ជូនសារនៃសេចក្តីប្រាថ្នាដើម្បីសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទៅកាន់សហគមន៍ក្នុងស្រុក និងអន្តរជាតិ។
បង្ហាញមុខក្រមសញ្ញាសម្គាល់ ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦​​​​​រូបថត៖ TTXVN

ពិធីបុណ្យដើម្បី​សន្តិភាពឆ្នាំ២០២៦ ត្រូវបាន​រៀបចំ​ឡើង​ដោយខេត្តក្វាងទ្រី ចាប់ពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២៦ នឹងមានសកម្មភាពដ៏​សម្បូរបែបនិងចម្រុះជាច្រើន។ ដោយមានប្រធានបទ "ពីការចងចាំរហូត​ដល់អនាគត - ក្វាងទ្រីដើម្បីសន្តិភាព" ពិធីបុណ្យនេះមិនត្រឹមតែជាឱកាសសម្រាប់ការរំលឹកអតីតកាលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអប់រំយុវជនជំនាន់ក្រោយអំពីប្រពៃណីស្នេហាជាតិ និងផ្សព្វផ្សាយសារនៃសន្តិភាពដល់មិត្តភក្តិអន្តរជាតិ​ទៀត​ផង។ តាមរយៈសកម្មភាពជាបន្តបន្ទាប់នេះ ខេត្ត​ក្វាងទ្រីសង្ឃឹមថា នឹងកសាងតំបន់នេះឱ្យក្លាយជា​បរិយាកាសវប្បធម៌ដើម្បីសន្តិភាព ជាគោលដៅគួរឲ្យ​ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស ហើយទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​តាម​ទិស​ដៅនិរន្តរភាព៕​

តាម vovworld.vn/km-KH

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top