• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងអង់ហ្គោឡា

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានស្នើឱ្យរដ្ឋាភិបាលអង់ហ្គោឡាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់​សហគ្រាស និងសហគមន៍ជន​វៀតណាមនៅអង់ហ្គោឡា ​ដើម្បីរស់នៅ និងធ្វើការប្រកបដោយស្ថិរភាព ចូលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍនៃ​ប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង និងរដ្ឋមន្ត្រីការបរទេសអង់ហ្គោឡា លោក Tete António។ រូបថត៖ VNA

 

នា​យប់ថ្ងៃទី៣ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) ថ្លែងនៅក្នុងពិធីទទួល​ជួប​រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋអង់ហ្គោឡា លោក Téte António មកបំពេញ​ទស្សនកិច្ច​ជា​ផ្លូវការនៅ​វៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានសម្តែងក្តីសង្ឃឹមថា អង់ហ្គោឡានឹងក្លាយជា​ស្ពានមួយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងសហភាពអាហ្វ្រិក ហើយ​បានសម្តែងការត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីជាស្ពានតភ្ជាប់សម្រាប់​​ជំរុញកិច្ចសហប្រតិបត្តិការរវាងអង់ហ្គោឡា និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោក​នាយករដ្ឋមន្ត្រីឡេ មិញហ៊ឹង បានស្នើឱ្យរដ្ឋាភិបាលអង់ហ្គោឡាបន្តយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាជីវកម្មឧស្សាហកម្មនិងថាមពល​ជាតិវៀតណាម (PVN) និង​សហគ្រាសវៀតណាម​ដែលកំពុង​វិនិយោគ និងប្រតិបត្តិការនៅក្នុងប្រទេសអង់ហ្គោឡា។ ភាគីទាំងពីរគួរតែសម្របសម្រួលដើម្បី​សម្រេចបានការចរចា និងចុះហត្ថលេខាលើឯកសារសំខាន់ៗ ដូចជាកិច្ចព្រមព្រៀងស្តីពីការលើកទឹកចិត្ត និងការការពារការវិនិយោគ និងកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ធ្វើពិពិធកម្មរចនាសម្ព័ន្ធនៃទំនិញនាំចូល និងនាំចេញ; សិក្សាស្រាវជ្រាវ​ពីការបន្តកម្មវិធីសហប្រតិបត្តិការប្រពៃណី​ក្នុងវិស័យអប់រំ សុខាភិបាល កសិកម្មជាដើម។ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋាភិបាលអង់ហ្គោឡាបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់​សហគ្រាស និងសហគមន៍ជន​វៀតណាមនៅអង់ហ្គោឡា ​ដើម្បីរស់នៅ និងធ្វើការប្រកបដោយស្ថិរភាព ចូលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍនៃ​ប្រទេសទាំងពីរ។

ទិដ្ឋភាពទូទៅនៃជំនួប​។ រូបថត៖ VNA

រីឯខ្លួន​វិញ រដ្ឋមន្ត្រីការបរទេសអង់ហ្គោឡា លោក Téte António បានឯកភាពខ្ពស់ចំពោះទិសដៅសហប្រតិបត្តិការទ្វេភាគីរបស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង; បង្ហាញពីបំណងចង់ឱ្យវៀតណាមបន្តអមដំណើរជាមួយ​អង់ហ្គោឡា​ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយជំរុញកិច្ចសហប្រតិបត្តិការ​លើ​គ្រប់​ជ្រុងជ្រោយ ក្នុងវិស័យកសិកម្ម ការរុករក​និងកែច្នៃរ៉ែ៕​

តាម vovworld.vn/km

នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​បំពេញទស្សនកិច្ច​ជា​ផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន

នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​បំពេញទស្សនកិច្ច​ជា​ផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន

នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញ​បំពេញទស្សនកិច្ច​ជា​ផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន

Top