លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម
វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ នៅក្នុងវិស័យរក្សារក្សាសន្តិភាពនៅអង្គការសហប្រជាជាតិ (អ.ស.ប) នាពេលអនាគត។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ដូចពោលខាងលើនេះនៅឯកិច្ចប្រជុំបូកសរុប ៥ ឆ្នាំ ដែលវៀតណាមបានចូលរួមក្នុងសកម្មភាពក្សាសន្តិភាព របស់អ. ស.ប (ឆ្នាំ២០១៤-២០១៩) ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយនាថ្ងៃទី៧ ខែមិថុនា កន្លងទៅ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមរបស់តំណាងស្ថានទូតស្ថាន អនុពន្ធយោធានៃបណ្តាប្រទេសនិងអង្គការអន្តរជាតិនានាប្រចាំនៅវៀតណាម។ យោងតាមលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថានាពេលអនាគត វៀតណាមនឹងបន្តអនុវត្តភារកិច្ចរក្សាសន្ដិភាពរបស់អង្គការសហប្រជាជាតិឱ្យបានគុណភាពល្អប្រសើរថែមទៀត។ ទិសដៅសម្រាប់សកម្មភាពនេះចាប់ផ្តើមពីការត្រៀមរៀបចំ ការបណ្តុះបណ្តាល ការផ្តល់ប្រឹក្សា ការបញ្ជា គមនាគមន៍ ការទាក់ទង ក៏ដូចជាការបង្កើនសមត្ថភាពជាក់ស្តែងរបស់កម្មាភិបាល និង ទាហានទាំងមូលផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម