• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនការសម្របសម្រួលរវាងនគរបាល - យោធា - ការទូតក្នុងដំណាក់កាលថ្មី

នារសៀលថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងនគរបាល ក្រសួងការពារប្រទេស និងក្រសួងការបរទេស បានរៀបចំពិធីចុះហត្ថលេខាលើបទប្បញ្ញត្តិ សម្របសម្រួលការ ងារ។ អគ្គលេខាបក្ស លោក តូ ឡឹម; ប្រធានរដ្ឋលោក លឿង គឿង និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

លោកអគ្គលេខាបក្ស លោក តូ ឡឹម, ប្រធានរដ្ឋ លោក លឿង គឿង និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ  អបអរសាទរពិធីចុះហត្ថលេខា  (រូបថត៖ VNA)
អញ្ជើញថ្លែងនៅក្នុងពិធី រដ្ឋមន្ត្រីក្រសួងនគរបាល លោក លឿង តាម ក្វាង បានបញ្ជាក់ថា តម្រូវការក្នុងការបង្កើនទំនាក់ទំនងសម្របសម្រួលរវាងក្រសួងនគរបាល - ក្រសួងការពារប្រទេស - ក្រសួងការបរទេស គឺជាការងារបន្ទាន់បំផុត ដែលរួមចំណែកដល់ការបង្កើតសន្ទុះ និងកម្លាំងថ្មី សំដៅរុញច្រានបញ្ហាប្រឈម ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស កៀរគរធនធានទាំងក្នុងនិងក្រៅប្រទេស ក្នុងគោលបំណង អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្ស; គោលដៅយុទ្ធសាស្ត្រទាំងបីរបស់បក្ស "សន្តិភាព ស្ថិរភាព; ការអភិវឌ្ឍប្រកបដោយចីរភាព គុណភាពខ្ពស់; លើកកម្ពស់គ្រប់ទិដ្ឋភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជន" និងគោលដៅនៃកំណើនពីរខ្ទង់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top