• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន នឹង​បង្កើត​បុព្វបទ​ដ៏ល្អ​ប្រសើរ ដើម្បីទំនាក់ទំនងវៀតណាម និងអូស្ត្រាលី អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

ប្រទេសទាំងពីរនឹងរួមគ្នាទទួលបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យដូចជា៖ នវានុវត្តន៍ បម្រែបម្រួលអាកាសធាតុ ការអប់រំ បណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការពារជាតិ និងសន្តិសុខផងដែរ។

បង្កើនការជួបប្រាស្រ័យរវាងប្រជាជន ជាមួយប្រជាជន នឹងបង្កើតបុព្វបទដ៏ល្អប្រសើរ ដើម្បីទំនាក់ទំនងវៀតណាម និងអូស្ត្រាលី អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអះអាងដូច្នេះនាយប់ថ្ងៃទី ២៤ កុម្ភៈ នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី (២៦ កុម្ភៈ ឆ្នាំ ១៩៧៣ ២៦ កុម្ភៈ ឆ្នាំ ២០២៣) ។ លោករដ្ឋមន្ត្រីបានសម្តែងនូវជំនឿជាក់ថា ដោយមានគុណសម្បត្តិនៃខឿនសេដ្ឋកិច្ចទាំងពីដែលមានលក្ខណៈបំពេញគ្នាខ្ពស់ទៅវិញទៅមក ជាមួយសក្តានុពលដ៏ធំធេងរបស់ប្រទេសនីមួយៗ ទំនុកចិត្តនយោបាយដែលកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងវៀតណាម-អូស្ត្រាលីនឹងត្រូវបានលើកកំពស់ថែមទៀត។

នាថ្ងៃទី ២៤ កុម្ភៈដដែល នៅទីក្រុងហូជីមិញ អញ្ជើញថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអូស្ត្រាលី ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski បានសង្កត់ធ្ងន់ថា អនាគតនៃទំនាក់ទំនងអូស្ត្រាលី-វៀតណាមនឹងកាន់តែរីកចម្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសទាំងពីរនឹងរួមគ្នាទទួលបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យដូចជា៖ នវានុវត្តន៍ បម្រែបម្រួលអាកាសធាតុ ការអប់រំ បណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការពារជាតិ និងសន្តិសុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top