• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតសន្ទុះពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងម៉ារ៉ុកលើគ្រប់វិស័យ

នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាម៉ារ៉ុក Mohamed Ould Errachid នៅទីស្នាក់ការព្រឹទ្ធសភា។
ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភាម៉ារ៉ុក លោក Mohamed Ould Errachid (រូបថត៖ quochoi.vn)

ប្រធានព្រឹទ្ធសភាលោក Mohamed Ould Errachid បានស្នើឲ្យភាគីទាំងពីរបង្កើតគម្រោងរួម យ៉ាងសកម្មក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ជាពិសេសគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទ្វីបអាហ្រ្វិក និងទាញយកផលប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមកជាច្រកទ្វារដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងក្នុងតំបន់នីមួយៗ។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា គោលដៅនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងនិងពង្រីក ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ បង្កើតកម្លាំងចលករពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើឲ្យភាគីទាំងពីរសិក្សា និងចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដើម្បីជំនួសកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០១ ដករបាំងពន្ធគយ ដើម្បីសម្រួលទំនិញពីប្រទេសទាំងពីរចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក និងបង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម រៀបចំពិព័រណ៍ និងការតាំងពិព័រណ៍។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាសភាពហុភាគី ដូចជា សហភាពអន្តរសភា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជំរុញការផ្លាស់ប្តូររវាងសមាជិកសភាវ័យក្មេង និងសមាជិកសភាស្ត្រី។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដោយបានឯកភាពជំរុញការដោះស្រាយវិវាទដោយសន្តិវិធី មិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់កម្លាំង ដោយឈរលើការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សារព័ត៌មានម៉ារ៉ុកនិងអាល់ហ្សេរីចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមទៅកាន់ប្រទេសអាហ្វ្រិកមួយចំនួន

សារព័ត៌មានម៉ារ៉ុកនិងអាល់ហ្សេរីចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមទៅកាន់ប្រទេសអាហ្វ្រិកមួយចំនួន

នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានម៉ារ៉ុកបានចុះផ្សាយក្នុងពេលដំណាលគ្នាយ៉ាងលេចធ្លោអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក Tran Thanh Man ភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសម៉ារ៉ុកចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី ២៧ ខែកក្កដា។

Top