• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អ្នកជំនាញនិងបញ្ញាវ័ន្តវៀតណាមនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមនិងរួមវិភាគទានដល់ប្រទេសជាតិ

ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកជំនាញ និងបញ្ញាវ័ន្តវៀតណាមនៅសហរដ្ឋអាមេរិកកាលពីព្រឹកថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុងញូវយ៉ក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារដើម្បីចូលរួមសម័យពិភាក្សាកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ និងធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋ អាមេរិក។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកជំនាញ និងបញ្ញាវ័ន្តវៀតណាមនៅសហរដ្ឋអាមេរិក។ (រូបថត៖ TTXVN)

ដោយលើកឡើងនូវចំណុចថ្មីៗនៅក្នុងសេចក្តីសម្រេចចិត្តលេខ ២៣-NQ/TW ចុះថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយស្តីពីការងារទាក់ទងនឹងជនជាតិវៀតណាមនៅក្រៅប្រទេស អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអះអាងថា ជនជាតិវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាម ព្រមទាំងជាធនធានយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសជាតិផងដែរ។

“ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងសហរដ្ឋអាមេរិក បានជួយសម្រួលដល់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការស្រាវជ្រាវ និងបច្ចេកវិទ្យា។ ខ្ញុំកោតសរសើរចំពោះការរួមចំណែករបស់បងប្អូនទាំងអស់ នៅតាមសាកលវិទ្យាល័យ សហគ្រាស និងសហគមន៍នៅសហរដ្ឋអាមេរិក។ ការវិលត្រឡប់ឬបន្តធ្វើការនៅបរទេស គឺជាជម្រើសដែលភ្ជាប់ទៅនឹងអាជីព គ្រួសារ និងកាលៈទេសៈរបស់មនុស្សម្នាក់ៗ។ យើងគោរពជម្រើសទាំងនោះ។ អ្នកដែលចង់វិលត្រឡប់ត្រូវការ ការគាំទ្រដើម្បីមានលំនឹងជីវភាពនិងការងាររយៈពេលវែង។ អ្នកដែលកំពុងរស់នៅបរទេសក៏អាចស្វែងរកវិធីដើម្បីចូលរួមបានយ៉ាងងាយស្រួលនិងសមស្របទៅនឹងពេលវេលា និងការទទួលខុសត្រូវរបស់ពួកគេផងដែរ។ មនុស្សម្នាក់អាចណែនាំនិស្សិត ម្នាក់ទៀតអាចចូលរួមក្រុមប្រឹក្សាយោបល់ ឬសហការជាមួយសហការីនៅវៀតណាមលើគម្រោងជាក់លាក់។ សម្រាប់និស្សិតអាចចាប់ផ្តើមជាមួយ នឹងការណែនាំឱកាសសិក្សា ការចែករំលែកឯកសារ ឬការជួយមិត្តភក្តិស្វែងរកកន្លែងកម្មសិក្សា។ យើងជានិច្ចកាលឱ្យតម្លៃចំពោះការងារបែបនេះ”៕


តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

នាយប់ថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមព្រឹត្តិការណ៍វប្បធម៌សិល្បៈ "វៀតណាម៖ ដំណើរមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" និងបានជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក។

Top