លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរត្រៀមរៀបចំឱ្យបានល្អសម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ហើយទន្ទឹងរង់ចាំស្វាគមន៍នាយករដ្ឋមន្ត្រីអូស្ត្រាលីមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូល APEC ២០២៧។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានស្នើឱ្យភាគីទាំងពីរអនុវត្តន៍វិធានការទម្លុះទម្លាយ ដើម្បីសម្រេចគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២០ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគីទ្វេដងក្នុងរយៈពេលខាងមុខ។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យអូស្ត្រាលីបន្តបើកទីផ្សារសម្រាប់ទំនិញ ផលិតផលកសិកម្ម និងជលផលវៀតណាម រក្សាការស្ថេរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ; កាត់បន្ថយរបាំងពាណិជ្ជកម្ម និងការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចតម្លៃ។
រីឯខ្លួនវិញ លោកស្រី ឯកអគ្គរដ្ឋទូត Gillian Bird បានសង្កត់ធ្ងន់ថា អូស្ត្រាលីជានិច្ចកាលរួមដំណើរ គាំទ្រ និងជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តកំណែទម្រង់ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍។ លោកស្រីបានបញ្ជាក់ពីបំណងចង់បន្តរួមចំណែកក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ការអប់រំនិងបណ្តុះបណ្តាល ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ លោកស្រីឯកអគ្គរដ្ឋទូត Gillian Bird បានប្រកាសថា អូស្ត្រាលីនឹងផ្តល់ជំនួយអភិវឌ្ឍន៍សរុបជិត ១០០ លានដុល្លារអូស្ត្រាលីដល់វៀតណាម ក្នុងឆ្នាំសារពើពន្ធ ២០២៦-២០២៧៕





