• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម ជាមួយសិង្ហបុរី និងប្រ៊ុយណេ

ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំងពីរ របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបង្ហាញពីការគោរព និងបំណងចង់បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម សិង្ហបុរី និងប្រ៊ុយណេ។

លោកបណ្ឌិត ឈាងវណ្ណារិទ្ធ មកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវចក្ខុវិស័យអាស៊ី

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lee Hsien Loong និងព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹម ព្រះបាទ Sultan Haji Hassanal Bolkiah នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និង ប្រ៊ុយណេ ដារូសាឡឹម ចាប់ពីពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣។ ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំងពីរ របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបង្ហាញពីការគោរព និងបំណងចង់បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម សិង្ហបុរី និងប្រ៊ុយណេ។

វៀតណាម៖ ជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់សិង្ហបុរី

សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូង ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម (ខែសីហា ឆ្នាំ ១៩៧៣) បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ត្រូវបានចុះហត្ថលេខា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានកត់សម្គាល់ជំហានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាពិសេសគឺបន្ទាប់ពីវៀតណាមបានក្លាយទៅជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៥ ដោយប្រកៀកស្មាជាមួយសិង្ហបុរីក្រោម "ដំបូលផ្ទះរួម"។ ក្នុងឆ្នាំ ២០១៣ សិង្ហបុរីបានក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដើមដំបូង ដែលបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមបានបើកសករាជថ្មីនៃកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ដូចគ្នា គោរព និងជឿទុកចិត្តរវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកំពុងជាចំណុចលេចធ្លោសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី។ វៀតណាមកំពុងជាខឿនសេដ្ឋកិច្ចមួយ ក្នុងចំណោមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងតំបន់។ កាលពីឆ្នាំមុន GDP របស់វៀតណាមមានកំណើនជាង ៨%។ លទ្ធផលពោលខាងលើមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងសរឲ្យឃើញពីសារៈសំខាន់យ៉ាងច្បាស់លាស់របស់រដ្ឋាភិបាលក្នុងការតម្រង់ទិសដៅសម្រាប់ប្រទេសជាតិឈានឡើងផងដែរ។

បណ្ដាក្រុមហ៊ុនសិង្ហបុរីក៏បានឃើញពីសក្ដានុពលដ៏ធំធេងនៃខឿនសេដ្ឋកិច្ចវៀតណាម។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅសិង្ហបុរីគឺជាវិនិយោគិនបរទេសដ៏ធំរបស់វៀតណាម។ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ឱកាសអភិវឌ្ឍន៍ជាច្រើនសម្រាប់ទំនាក់ទំនងសិង្ហបុរី-វៀតណាមលើវិស័យដូចជា៖ សេដ្ឋកិច្ចឌីជីថល ថាមពលកកើតឡើងវិញ ឥណទានកាបូន និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព នឹងត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លា។ វាយតម្លៃអំពីយថាទស្សន៍នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លោកបណ្ឌិត ឈាងវណ្ណារិទ្ធ មកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវចក្ខុវិស័យអាស៊ីបានចាត់ទុកថា៖សិង្ហបុរីមានបច្ចេកវិទ្យា ខឿនសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចបៃតង និងសន្តិសុខតាមបណ្ដាញអ៊ីនធឺណិតទំនើប។ ខណៈដែលវៀតណាមក៏មានអត្ថប្រយោជន៍ជាច្រើន ដើម្បីផ្គត់ផ្គង់ដូចជា៖ វៀតណាមកំពុងផ្លាស់ប្ដូរឌីជីថលយ៉ាងខ្លាំងក្លា។ វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយ ក្នុងចំណោមខឿនសេដ្ឋកិច្ចឌីជីថលអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបំផុតនៅអាស៊ីអាគ្នេយ៍។ សហគ្រាសរដ្ឋជាច្រើនមានជំនាញខាងបច្ចេកវិទ្យា ហើយមានស្មារតីចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យា។ ដូច្នេះខ្ញុំគិតថា ទាំងអស់នេះគឺជាវិស័យសហប្រតិបត្តិការដ៏មានសក្ដានុពល។ ប្រទេសទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការកសាងសមត្ថភាពអំពីសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចបៃតង បណ្តាញទីក្រុងឆ្លាតវៃ និងសន្តិសុខតាមបណ្ដាញអ៊ីនធឺណិតផងដែរ

បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រ៊ុយណេ

វៀតណាម និងប្រ៊ុយណេបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ១៩៩២ ហើយបានតម្លើងថ្នាក់ជាទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ក្នុង ឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡឹមនៅវៀតណាមក្នុងខែមីនា ឆ្នាំ ២០១៩ ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ប្រ៊ុយណេដារូសាឡឹមគឺជាទីផ្សារតូចមួយសម្រាប់ទំនិញនាំចេញរបស់វៀតណាម។ ក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៧០០ លានដុល្លារអាមេរិក កើនឡើង ១៣៤% បើធៀបនឹងឆ្នាំ ២០២១ លើសពីគោលដៅ ៥០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ ដែលមេដឹកនាំនៃប្រទេសទាំងពីរបានដាក់ចេញ។ ប្រ៊ុយណេជាប់ចំណាត់ថ្នាក់ទី ២៦ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ១៤១ ដែលវិនិយោគនៅវៀតណាមដោយមានដើមទុនចុះបញ្ជីសរុបចំនួន ៩៧១ លានដុល្លារអាមេរិក ដោយផ្តោតលើឧស្សាហកម្មកែច្នៃ សំណង់ និងអាជីវកម្មអចលនទ្រព្យ។

នាពេលខាងមុខ ភាគីទាំងពីរមានតម្រូវការជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរលើវិស័យសក្តានុពលដូចជា៖ កសិកម្ម រុក្ខកម្ម ជលផល និងម្ហូបអាហារឥស្លាម Halal សាងសង់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ; ជំរុញសហគ្រាសវៀតណាមចូលរួមបណ្តាក់ទុន និងសហប្រតិបត្តិការជាមួយសហគ្រាសប្រ៊ុយណេ។ វាយតម្លៃទំនាក់ទំនងវៀតណាម-ប្រ៊ុយណេ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ មានប្រសាសន៍ថា៖ ទោះបីជាទំនាក់ទំនងវៀតណាម-ប្រ៊ុយណេមិនទាន់ទទួលបានជោគជ័យជាច្រើនដូចជាទំនាក់ទំនងវៀតណាម-សិង្ហបុរីអំពីពាណិជ្ជកម្ម វិនិយោគក៏ដោយ ប៉ុន្តែមានកិច្ចសហប្រតិបត្តិការដ៏ពិសេសដូចជាកិច្ចសហប្រតិបត្តិការលើវិស័យប្រេង ឧស្ម័ន។ លើសពីនេះទៅទៀត ក្នុងនាមជាសមាជិកអាស៊ាន វៀតណាម និងប្រ៊ុយណេនឹងសហការគ្នាយ៉ាងជិតស្និទ្ធក្រោមក្របខណ្ឌ និងយន្តការដឹកនាំដោយអាស៊ាន ក្នុងនោះមានរបៀបវារៈស្តីពីបញ្ហាក្នុងតំបន់ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាបញ្ហាសមុទ្រខាងកើតផងដែរ

ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី និងប្រ៊ុយណេដារូសាឡឹមរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយានឹងរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ និងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងប្រទេសជាសមាជិកអាស៊ានទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងភាគីនានាក្នុងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top