• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី

វៀតណាមជានិច្ចកាលជាដៃគូអាទិភាពចម្បងរបស់អូស្ត្រាលីក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីបានអះអាងសារជាថ្មីនូវគោលជំហររបស់ទីក្រុង Canberra លើការគាំទ្រការគោរពច្បាប់អន្តរជាតិក្នុងតំបន់ និងដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
 

 

 

 

ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជាមួយនាយករដ្ឋមន្ត្រីអូស្រាលី លោក Anthony Albanese (រូបថត៖ VNA)

ទន្ទឹមនឹងដំណើរទស្សនកិច្ចនៅវៀតណាមរបស់អគ្គទេសាភិបាលអូស្ត្រាលីលោក David Hurley ក្នុងខែមេសាកន្លងទៅ ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រី Anthony Albanese បានរួមចំណែកបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងបរិបទដែលវៀតណាម និងអូស្ត្រាលីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣)។ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអះអាងដូច្នេះនារសៀលថ្ងៃទី ៤ មិថុនា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអូស្រាលី លោក Anthony Albanese។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Anthony Albanese បានអះអាងថា វៀតណាមជានិច្ចកាលជាដៃគូអាទិភាពចម្បងរបស់អូស្ត្រាលីក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រីបានអះអាងសារជាថ្មីនូវគោលជំហររបស់ទីក្រុង Canberra លើការគាំទ្រការគោរពច្បាប់អន្តរជាតិក្នុងតំបន់ និងដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ ដោយចាត់ទុកថានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់ថ្មីនាពេលខាងមុខ។ ភាគីទាំងពីរក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក និងសហការយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេគឺសអង្គការសហប្រជាជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

ជ័យជំនះ Dien Bien Phu មិនត្រឹមតែបញ្ចប់សង្រ្គាមតស៊ូ ប្រឆាំងអាណានិគម រយៈពេល ៩ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក្នុងទិដ្ឋភាពជាច្រើនក៏ជាទ្រឹស្តី និងមូលដ្ឋានជាក់ស្តែងដ៏រឹងមាំសម្រាប់ការតស៊ូដណ្តើមឯករាជ្យ របស់ប្រជាជន វៀតណាមផងដែរ។

Top