ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយបទសម្ភាសន៍ជាមួយកាសែត Asian Telegraph របស់កាតាអំពីអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅកាតា (ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា) ក៏ដូចជាយថាទស្សន៍នៃ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានធ្វើអត្ថាធិប្បាយថា ដំណើរទស្សនៈកិច្ចលើកនេះគឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងកាតា ដោយអះអាងនូវបំណងប្រាថ្នា និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងការនាំទំនាក់ទំនងវៀតណាម-កាតាឈានចូលដំណាក់កាលថ្មី ដែលកាន់តែរឹងមាំ ទូលំទូលាយជាងមុន ជាមួយនឹងការជឿទុកចិត្តគ្នាកាន់តែស៊ីជម្រៅ និងងឱកាសកាន់តែច្រើនផងដែរ។
ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យយ៉ាងល្អប្រសើរជាមួយនឹងលទ្ធផលសំខាន់ៗ ជាក់ស្ដែង ដែលរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកសារសំខាន់ៗជាច្រើនត្រូវបានអនុម័តក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ច តាមនោះបង្កើតមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចសម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើន ដែលជារបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ; បង្កើតកម្លាំងចលករថ្មី បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកាតាលើវិស័យជាច្រើន រួមទាំងវិស័យថ្មី និងសក្តានុពល។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា វៀតណាម និងកាតាអាចផ្តោតលើការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីលើវិស័យសំខាន់ៗមួយចំនួនរួមមាន៖ ថាមពល និងថាមពលកកើតឡើងវិញ; ពាណិជ្ជកម្មនិងការវិនិយោគ; កិច្ចសហប្រតិបត្តិការហាឡាល់; ការអប់រំនិងការស្រាវជ្រាវ; វប្បធម៌ និងទេសចរណ៍។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជឿជាក់ថា ជាមួយនឹងជោគជ័យនៃដំណើរទស្សនកិច្ចលើកនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងកាតានឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយ។ វៀតណាម និងកាតានឹងសហការគ្នាដើម្បីកសាងទំនាក់ទំនងភាពជាដៃគូប្រកបដោយនិរន្តរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ទាំងពីរ ក៏ដូចជានៅលើពិភពលោកផងដែរ៕