បង្គាស្រស់សម្រាប់ការនាំចេញ។ រូបថត៖ VNP
នេះជាលើកទីមួយហើយ បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំ (គិតត្រឹមខែមិថុនា ឆ្នាំ ២០២២) ការនាំចេញជលផលបានវិលរកកម្រិត ១ ពាន់លានដុល្លារ/ខែវិញ។ ក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះ ការនាំចេញជលផលបាននាំមកនូវតម្លៃ ៨,២៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកស្រី Le Hang នាយិការផ្នែកទំនាក់ទំនងនៅ Vasep បានឲ្យដឹងថា ក្នុងបរិបទនៃការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការសម្រាប់ការនាំចូលជលផលនៅក្នុងទីផ្សារសំខាន់ៗ ការនាំចេញរបស់វៀតណាមបានកត់ត្រានូវកំណើនគួរឱ្យចាប់អារម្មណ៍នៅក្នុងខែតុលា ហើយការនាំចេញទៅកាន់ប្រទេសចិន (រួមទាំងហុងកុង) បានផ្ទុះឡើងជាមួយនឹងកម្រិត ៣៧% បញ្ជាក់ពីជំហររបស់ខ្លួនជាទីផ្សារធំបំផុត និងជាមួយនឹងអត្រាកំណើន លឿនបំផុតក្នុងខែ។ ទីផ្សារផ្សេងទៀតក៏មានកំណើនល្អផងដែរពោលគឺ៖ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកកើនឡើង ៣១% ប្រទេសជប៉ុនកើនឡើង ២២% សហភាពអឺរ៉ុប (EU) កើនឡើង ២៧% និងកូរ៉េខាងត្បូងកើនឡើង ១៣%។
គិតត្រឹមដំណាច់ខែតុលា តម្លៃសរុបនៃការនាំចេញជលផលទៅកាន់ប្រទេសចិន និងសហរដ្ឋអាមេរិកបានឈានដល់ ១,៥ ពាន់លានដុល្លារអាមេរិក។ គួរកត់សម្គាល់ថា និន្នាការកំណើនដ៏រឹងមាំពីប្រទេសចិនទំនងជានឹងលើសសហរដ្ឋអាមេរិកនៅក្នុងខែចុងក្រោយនៃឆ្នាំនេះ ប្រសិនបើសន្ទុះកំណើន ២០% ក្នុងរយៈពេល ១០ ខែចុងក្រោយនេះត្រូវបានរក្សាទុក។ ក្នុងពេលជាមួយគ្នានោះ ចិនអាចក្លាយជាទីផ្សារនាំចូលជលផលដ៏ធំបំផុតរបស់វៀតណាមនៅចុងឆ្នាំនេះផងដែរ៕