ព័ត៌មាន
បង្កលក្ខណៈងាយស្រួលសម្រាប់ Ericsson ធ្វើការស្រាវជ្រាវនិងឆ្ពោះទៅប្រព័ន្ធបណ្តាញ 6G, 7G នៅវៀតណាម
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ Ericsson ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅវៀតណាម។ វៀតណាមចង់សហការកាន់តែជិតស្និទ្ធនិងមានប្រសិទ្ធភាពជាមួយ Ericsson ក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លានូវក្បាលម៉ាស៊ីនដឹកនាំ ស្ថាប័ន ការយល់ដឹងនិងចក្ខុវិស័យ ជាពិសេសក្នុងការលើកកម្ពស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរ ឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុន Ericsson គ្រុប នឹងធ្វើការវិនិយោគនិងសហប្រតិបត្តិការកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាពជាងនៅវៀតណាម; ដែលក្នុងនោះផ្តោតលើកិច្ចសហប្រតិបត្តិការដើម្បីសាកល្បងខ្លឹមសារថ្មីក្នុងការច្នៃប្រឌិត ការស្រាវជ្រាវឆ្ពោះទៅរកបណ្តាញ 6G, 7G; ផ្តល់អាទិភាពដល់ការជួយដល់សាជីវកម្មទូរគមនាគមន៍និងបច្ចេកវិទ្យារបស់វៀតណាមសម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីជាកន្លែងសម្រាប់ក្រុមហ៊ុន Ericsson គ្រុបស្រាវជ្រាវនិងអភិវឌ្ឍប្រព័ន្ធបណ្តាញ; សង្ឃឹមថា Ericsson គ្រុបនឹងផ្តោតលើការច្នៃប្រឌិត គាំទ្រការកសាងទិន្នន័យអភិវឌ្ឍន៍ AI នៅវៀតណាម។
រីឯខ្លួនវិញ នាយកប្រតិបត្តិក្រុមហ៊ុន Ericsson គ្រុប លោក Borje Ekholm បានអបអរសាទរចំពោះវៀតណាមដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលប្រើប្រាស់ប្រព័ន្ធ 5G ដោយជោគជ័យ។ លោក Borje Ekholm បានមានប្រសាសន៍ថា នាពេលខាងមុខ ក្រុមហ៊ុន Ericsson នឹងសហការជាមួយអតិថិជនមួយចំនួនរបស់វៀតណាម បង្កើតឱកាសដើម្បីជួយអតិថិជនឱ្យស្ទាត់ជំនាញបច្ចេកវិទ្យាថ្មីៗ បង្កើនសមត្ថភាពនិងស្វែងរកឱកាសសហប្រតិបត្តិការជាមួយវៀតណាម៕