• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតវៀតណាមនៅអូស្ត្រាលីរំភើបក្ដុកក្ដួលចិត្តចំពោះគម្រោងចាប់ផ្ដើមអាជីវកម្ម


 ពិធីប្រគល់ពានរង្វាន់នៅការប្រឡងនេះ (រូបថត៖ VOV)

នាថ្ងៃទី២១ ខែកញ្ញា សម្ព័ន្ធសមាគមន៍និស្សិតវៀតណាមនៅរដ្ឋ New South Wales អូស្ត្រាលីបានសហការជាមួយមូលនិធិចាប់ផ្ដើមអាជីវកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា (Start-up Vietnam Foundation) រៀបចំឡើងរាត្រីផ្ដាច់ព្រ័ត្រការប្រឡង គំនិតចាប់ផ្ដើមអាជីវកម្មនៅទីក្រុង Sydney។

ឈ្នះលើគំនិតទាំង១៧ដែលចូលរួមការប្រឡងលើកនេះ ដោយគំនិតស្ដីពីការ ផលិតកាបូបម៉ូតពីវត្ថុធាតុដើមធម្មជាតិនៅវៀតណាម របស់កញ្ញា៣នាក់ដែលមានឈ្មោះថា Dang Hong Nhung Trinh Thanh Huyen និង Truong Gia Vy ត្រូវបានគណៈ មេប្រយោគប្រគល់ពានជើងឯក។

លោក Pham Duy Hieu អនុប្រធានមូលនិធិចាប់ផ្ដើមអាជីវកម្មដោយការច្នៃប្រឌិតវៀតណាមនិងជាអគ្គនាយកធនាគារ ABBank បានអោយដឹងថា៖

“ខ្ញុំមានគោលបំណងចង់ឃើញអ្នកជាខ្លួនអ្នក។ ការផ្ដួចផ្ដើមគំនិតមួយហើយ យកទៅចូលរួមក្នុងការប្រឡងយ៉ាងដូច្នេះ ជាប្រការអស្ចារ្យមួយនិងជាជំហានដំបូងមួយដែរ ហេតុដូច្នេះបានជាខ្ញុំមានគោលបំណងថា យើងមិនគួរចាត់ទុកការប្រឡងនេះត្រឹមតែជាការប្រឡងប៉ុណ្ណោះទេ ផ្ទុយទៅវិញ ត្រូវចាត់ទុកនេះជាឱកាសដើម្បី តភ្ជាប់គ្នានិងរីកចម្រើនធំធាត់។ ខ្ញុំសង្ឃឹមថា ចាប់ពីការប្រឡងនេះ យើងនឹងមានគម្រោង Start-up ជាច្រើនប្រកបដោយជោគជ័យរបស់ជនវៀតណាម ជាពិសេសគឺរបស់និស្សិតវៀតណាមនៅ Sydney តែម្ដង”៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top