នៅក្នុងកម្មវិធី ក្រុមការងារបានប្រគល់អំណោយជិត ៨០០ ចំណែក ដែលមានតម្លៃសរុបជាង ៥៣ ពាន់ដុល្លារអាមេរិក ដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះបដិវត្តន៍ គ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាក និងសិស្សក្រីក្រប៉ុន្តែរៀនសូត្រពូកែ; ប្រគល់អំណោយដ៏មានអត្ថន័យដល់ភ្នាក់ងារ អង្គភាព សាលាមត្តេយ្យ សាលាបឋមសិក្សា និងសាលាមធ្យមសិក្សាមួយចំនួននៅក្នុងឃុំ Chieng Song និង Long Sap ក្នុងឱកាសបុណ្យតេតជិតមកដល់។
ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី ង្វៀន ឌីញជុង ស្នងការនយោបាយនៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា បានមានប្រសាសន៍ថា៖ “កម្មវិធី «និទាឃរដូវព្រំដែន» គឺជាសកម្មភាពមួយដែលមានអត្ថន័យផ្នែកនយោបាយ សង្គម និងមនុស្សសាស្ត្រយ៉ាងជ្រាលជ្រៅ ជាការបញ្ជាក់យ៉ាងច្បាស់លាស់អំពីគោលជំហរ គោលមាគ៌ារបស់បក្ស និងគោលនយោបាយរបស់រដ្ឋដែលឆ្ពោះទៅប្រជាជន និងកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំដែនរបស់មាតុភូមិ នៅពេលបុណ្យតេតមកដល់ម្ដងៗ”។
រីឯខ្លួនវិញ លោក ឡេ ត្រុងប៊ិញ លេខាគណៈកម្មាធិការបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Chieng Son បានអះអាងថា៖ “កម្មវិធី «និទាឃរដូវព្រំដែន» មិនត្រឹមតែនាំមកនូវអំណោយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វានាំមកនូវមនោសញ្ចេតនា ការចែករំលែក និងស្មារតីសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ដែលជាសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រជាជននៅតំបន់ព្រំដែននៃមាតុភូមិ។ អំណោយទាំងនេះ នឹងរួមចំណែកជួយប្រជាជន ក្នុងតំបន់ឱ្យមានលក្ខខណ្ឌទទួលអំណរបុណ្យតេតយ៉ាងកក់ក្តៅ និងរីករាយ”៕







