បន្ទាប់ពីបញ្ចប់សកម្មភាពក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអូស្ត្រាលី (ថ្ងៃទី ៩-១២ ខែសីហា) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង Canberra ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសនូវែលសេឡង់ចាប់ពីថ្ងៃទី ១២-១៤ ខែសីហា តាមការអញ្ជើញរបស់អគ្គទេសាភិបាលនូវែលសេឡង់ លោកស្រី ស៊ីនឌី គីរ៉ូ (Cindy Kiro)។ នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់នូវែលសេឡង់របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងឋានៈថ្មី។ ដំណើរទស្សនកិច្ចនេះរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងនាំទំនាក់ទំនងទ្វេភាគីវៀតណាម-នូវែលសេឡង់កាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព៕





