នៅក្នុងជំនួបពិភាក្សានេះ
នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលេចធ្លោនៃទំនាក់ទំនងរវាងវៀតណាម
និងអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក
ហើយបានឯកភាពសហការយ៉ាងស្អិតរមួតដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកម្រិតខ្ពស់ថ្មី។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត
ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ទាំងទ្វេភាគី ទាំងនៅខាងក្រៅនៃបណ្តាវេទិកាពហុភាគី; ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី
ធ្វើឱ្យអារ៉ាប៊ីសាអូឌីតក្លាយជាអ្នកវិនិយោគឈានមុខគេនៅវៀតណាម
និងមានគោលបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យលើសពី ១០ ពាន់លានដុល្លារក្នុងឆ្នាំ
២០៣០។ ទន្ទឹមជាមួយគ្នានេះ បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ
និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងពិភពលោកនៅវេទិកាអន្តរជាតិ
ជាពិសេសនៅអង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្ត្រី
ហ្វាម មីញ ជីញបានលើកទឹកចិត្តអារ៉ាប៊ីសាអូឌីត វិនិយោគលើវិស័យយុទ្ធសាស្ត្រ
និមិត្តរូប និងឈានមុខគេ និងគម្រោងនានានៅវៀតណាម; ទាញយកសក្តានុពលអភិវឌ្ឍន៍ឧស្សាហកម្មហាឡាលរបស់វៀតណាម
ដោយចាត់ទុកថានេះជាភារកិច្ចសំខាន់
ទាំងការរួមចំណែកធានាសន្តិសុខស្បៀងសម្រាប់អារ៉ាប៊ីសាអូឌីត និងបើកឱកាស
ទាញយកសក្តានុពលទីផ្សារហាឡាល់របស់វៀតណាមទៀតផង។ លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញបានស្នើដល់ព្រះរាជទាយាទ
នាយករដ្ឋមន្ត្រី និងអាជ្ញាធរអារ៉ាប៊ីសាអូឌីត បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់
សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅអារ៉ាប៊ីសាអូ ឌីត
ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយប្រទេសអារ៉ាប៊ីសាអូឌីត
រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសអារ៉ាប៊ីសាអូឌីត
និងទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ
ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត
បានឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ
ជីញដោយស្នើឱ្យភាគីទាំងពីរដឹកនាំក្រសួង ស្ថាប័ននានាបន្តការពិភាក្សាគ្នា
ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការ
និងសម្រេចបាននូវសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ព្រះរាជទាយាទ
នាយករដ្ឋមន្ត្រី អារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា
នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលករវៀតណាម
ក្នុងការតាំងទីលំនៅនៅប្រទេសអារ៉ាប៊ីសាអូឌីត៕