• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយឧត្តមសេនីយ៍ លោក ផាន់ វ៉ាន់ យ៉ាង ទទួលជួបជាមួយអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក

ក្នុងឱកាសចូលរួមក្នុងគណៈប្រតិភូដឹកនាំដោយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សា នាថ្ងៃទី១៩ ខែកុម្ភៈ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទទួលជួបជាមួយអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក លោក អែលប្រ៊ីជ អេ. កូលប៊ី។

នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង  ប្រគល់​វត្ថុអនុស្សាវរីយ៍ជូនដល់អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក។ រូបថត៖ Doan Hung/TTXVN 

នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង បានបញ្ជាក់ថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់  ហើយចង់ឱ្យប្រទេសទាំងពីរបន្តកិច្ច​សហប្រតិបត្តិការដោយផ្អែកលើសមភាព ផលប្រយោជន៍ទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ។

នាយឧត្តមសេនីយ៍ លោក ផាន់ វ៉ាន់ យ៉ាង បានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួល និងអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាប្រកបដោយប្រសិទ្ធភាព ក្នុងនោះមាន "អនុស្សរណៈយោគយល់គ្នាស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម" ដែលបានចុះហត្ថលេខាក្នុងខែតុលា ឆ្នាំ២០២៥...។ វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការកំណត់អត្តសញ្ញាណទាហានអាមេរិកដែលបាត់ខ្លួនក្នុងប្រតិបត្តិការ (MIA) ហើយសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបង្កើនការចែករំលែកព័ត៌មាន ឯកសារ និងវត្ថុអនុស្សាវរីយ៍ទាក់ទងនឹងទាហានវៀតណាមដែលបានស្លាប់   ឬបាត់ខ្លួនក្នុងអំឡុងសង្គ្រាម។

លោក Elbridge A. Colby អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានសន្យាថា នឹងបន្តគាំទ្រវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាម កំណត់អត្តសញ្ញាណយុទ្ធជនវៀតណាមដែលបានស្លាប់ ឬបាត់ខ្លួនក្នុងអំឡុងសង្គ្រាម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top