• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយទាហានវៀតណាម ១០ នាក់បន្ថែមទៀតបានចូលរួមថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋនិងប្រគល់ភារកិច្ចដល់នាយទាហានទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីស្នាក់ការអង្គការសហប្រជាជាតិនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងស៊ូដង់ខាងត្បូង ត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ។

ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)


ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានអញ្ជើញធ្វើជាអធិបតីនៃពិធីនេះ។ នៅក្នុងពិធី លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Chi Vinh បានអបអរសាទរដល់នាយទាហានដែលបានបញ្ចូនទៅបំពេញភារកិច្ចលើកនេះ  ព្រមទាំងបានស្នើថា ទន្ទឹមនឹងការលើកកម្ពស់ស្មារតីមិត្តភាពអន្តរជាតិនិងសាមគ្គីភាពរបស់កងរក្សាសន្តិភាពនោះ វៀតណាមចាំបាច់ត្រូវបង្ហាញឲ្យមិត្តភក្តិអន្តរជាតិស្គាល់ពីសមត្ថភាពរបស់វៀតណាម ដូចជា ភាពស្ទាត់ជំនាញខាងភាសា ដោះស្រាយបញ្ហាបានឆាប់រហ័សនិងបត់បែនតាមកាលៈទេសៈ មានលក្ខណៈជំនាញវិជ្ជាជីវៈខ្ពស់ក្នុងការងារ និងធ្វើសេនាធិការ ក៏ដូចជាដាក់ចេញសំណើរទាន់ពេលវេលាចំពោះគណៈកម្មាធិការយោធាបក្សមជ្ឈឹម ថ្នាក់ដឹកនាំក្រសួងការពារប្រទេសនូវបញ្ហាទាក់ទងនឹងការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

យ៉ាងណាមិញ ឧត្តមសេនីយ៍ឯកបំរុងលោក Nguyen Chi Vinh សង្ឃឹមថា នាយទាហានទាំងអស់នេះនឹងបន្តរក្សានិងកសាងឋានៈនិងរូបភាពរបស់កងទ័ពប្រជាជនវៀតណាមក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ ជាពុំខាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top