ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងការពារជាតិ និងសន្តិសុខ រួមទាំងការ រក្សាសន្តិភាព ការស្វែងរក និងជួយសង្គ្រោះ វិទ្យាសាស្ត្របច្ចេកវិទ្យា ថាមពល គមនាគមន៍-ដឹកជញ្ជូន; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាល រួមទាំងការផ្លាស់ ប្តូររវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការវប្បធម៌ ការអភិរក្ស កេរ្តិ៍ដំណែលជាមួយស្ថាបត្យកម្មបារាំងនៅវៀតណាម; កិច្ចសហប្រតិបត្តិការសុខា ភិបាល ជាពិសេសការផលិតវ៉ាក់សាំង។
ក្នុងកម្រិតពហុភាគី ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាក្នុងតំបន់ និងពិភពលោក ដូចជាសហភាពអន្តរសភា (IPU) សហភាពសភាហ្វ្រង់កូហ្វូន (APF) ជាដើម៕







