• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការ ជាមួយព្រះមហាក្សត្របែលហ្ស៊ិក និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗលើពិភពលោក


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងព្រះមហាក្សត្របែលហ្ស៊ិក Phillippe (រូបថត៖ TTXVN)

 នៅខាងក្រៅកិច្ចប្រជុំ WEF Davos ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏មាន​ជំនួប​សវនាការ​ទ្វេភាគីជាច្រើនទៀតផង។ 

នៅក្នុងជំនួបសវនាការជាមួយព្រះមហាក្សត្របែលហ្ស៊ិក Phillippe លោកនាយក រដ្ឋមន្រ្តីបា​ន​សម្ដែង​នូវគោល​បំណង​ថា ព្រះមហាក្សត្រនិងព្រះមហាក្ស​ត្រីនឹង យាងមកបំពេ​ញព្រះរាជ​ទស្សន​កិច្ច​នៅវៀត​ណាម​ក្នុង​រយៈពេល​ខ្លីខា​ង​មុខ។ លោកនាយករដ្ឋមន្រ្តី បានអះអាង​ថា វៀតណាមគោរពទំនាក់ទំនងជាមួយបែ​លហ្ស៊ិក ​ព្រម​ទាំង​ទទួ​ល​ ស្វាគមន៍និងបង្កលក្ខណៈងា​យស្រួលសម្រាប់​សហគ្រាស​បែលហ្ស៊ិកមក​បណ្ដាក់​ទុន​និង​ធ្វើអាជីវកម្ម​នៅវៀត​​ណាមផ​ងដែរ។
​ 
នៅក្នុង​ជំនួបជាមួយអគ្គនាយក WTO លោក Roberto Azevedo នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បាន​អះអាង​ថា វៀតណាមគោរពប្រព័ន្ធ​ពាណិជ្ជ កម្មព​​ហុភាគីនិ​យម ដោយ ឈរលើមូលដ្ឋាន​នៃគោល​ការណ៍​និង​ច្បាប់​របស់ WTO ព្រមទាំងសង្កត់ធ្ងន់ថា ក្រោយរយៈពេ​ល១០ឆ្នាំចូលរួម ​WTO វៀតណាមបាន​ ពង្រីកស្មារ​តីម្ចាស់ការ​និង​ទទួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃ​។​
 
នៅក្នុង​ជំនួបជាមួយនាយកប្រតិបតិ្តសម្ព័ន្ធក្រុមហ៊ុន Apple លោក Tim Cook នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងនូវការគាំទ្រចំពោះផែន ការវិនិយោគកសាងមជ្ឈមណ្ឌលទិន្នន័យរបស់ Apple នៅវៀត​ណាម។ លោក មានគោលបំណងថា Apple នឹងបន្តវិនិយោគប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយូរ​អង្វែងនៅ​វៀតណាម ព្រមទាំងជាស្ពានតភ្ជាប់រវាងសហគ្រាសអាមេរិក ជាមួយវៀតណាមផងដែរ។
 
នៅក្នុង​ជំនួបជាមួយប្រធាន អគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Carlsberg លោក Cees’t Hart នាយក​រដ្ឋមន្រ្តី​វៀត​ណាមលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ការចូលរួមរបស់សហគ្រាសនិងក្រុមហ៊ុនបរទេស ដែលក្នុង​នោះ មាន Carlsberg ក្នុងដំណើរការភាគហ៊ុនភាវូបនីយកម្មនៃផ្នែកស្រាបៀរ-ភេជ្ជៈនៅ វៀតណាម បាននាំមក​នូវលទ្ធផលដ៏វិជ្ជមានជាច្រើន។ លោកនាយករដ្ឋមន្រ្តីបាន ស្នើអោយសម្ព័ន្ធក្រុមហ៊ុន Carlsberg ផ្ដល់មតិជំ​​​រុញអោយ EU អនុម័តយ៉ាង ឆាប់ៗលើកិច្ចព្រមព្រៀង EVFTA ដើម្បីបើក​ចេញ​កាលានុវត្តភាព​ថ្មីៗសម្រាប់​ សហគមន៍សហគ្រាសនៃភា​គីទាំង​ពីរ។
 
នៅក្នុងជំនួបជាមួយអ​នុប្រធានសម្ព័ន្ធក្រុមហ៊ុន Facebook លោក Nick Clegg នាយក​រដ្ឋមន្រ្តីលោក ​Nguyen Xuan Phuc មានគោលបំណងថា Facebook នឹង​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ដើម្បីអភិវឌ្ឍ​វិស័យ​បច្ចេក​វិទ្យាព័​ត៌មាន​ នៅវៀ​តណាម ជាពិសេសគឺក្នុងការចាប់ផ្ដើមអាជីវ​កម្ម ព្រមទាំងជួយឧបត្ថម្ភស​ហ គ្រាសខ្នាត​តូច​និង​មធ្យម​វៀត​ណាមអភិវឌ្ឍន៍ការធ្វើអាជីវកម្មតា​មរយៈបណ្ដាញ សង្គមផងដែរ។ ចំ​ពោះរឿងហេតុ​ពាក់ព័ន្ធ​ដល់​ការរីក​រាល​ដាលព័ត៌មានខុសឆ្គង លើបណ្ដាញសង្គម លោ​កនាយករដ្ឋមន្រ្តីបានស្នើអោយ Faceboo​k គោរពយ៉ាង ពេញលេញ​ចំពោះបទបញ្ញាត្តិនិងច្បាប់នៃវៀតណាម លើកកំពស់គុណភាពនៃ​ការ គ្រប់គ្រងនិងសេ​វាកម្ម​សម្រាប់​អតិថិជន​របស់ Facebook នៅវៀតណាម ជា ពិសេសគឺ​ក្នុងការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ដើម្បីលុ​ប​ចោល​ព័ត៌មា​នក្លែងក្លាយ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

 

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

ក្រុមហ៊ុន HP គ្រុប (សហរដ្ឋអាមេរិក) នឹងវិនិយោគច្រើនថែមទៀតនៅវៀតណាម

នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Antoine Colin អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្ម HP (សហរដ្ឋអាមេរិក)។

Top