• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញមកដល់រដ្ឋ São Paulo ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល

នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) យន្តហោះដឹកនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ São Paulo ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។
 
  ដំណើរទស្សនកិច្ចនេះនឹងបើកចេញនូវទិសដៅថ្មីក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូលើគ្រប់វិស័យវៀតណាម-ប្រេស៊ីល។ រូបថត៖ VNA

ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva

ទទួលស្វាគមន៍នាយករដ្ឋមន្រ្តីលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន មានតំណាងអាជ្ញាធររដ្ឋ São Paulo ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល កម្មាភិបាលស្ថានទូត និងតំណាងសហគមន៍ជន វៀតណាមប្រចាំនៅប្រេស៊ីល។

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទៅទស្សនានិងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនអាកាសចរណ៍និងអវកាស Embraer ដែលមានទីស្នាក់ការនៅទីក្រុង Sao José dos Canpos រដ្ឋ São Paulo។ អញ្ជើញថ្លែងនៅពេលទៅទស្សនាសម្ព័ន្ធក្រុមហ៊ុននេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានចាត់ទុកថា យន្តហោះពាណិជ្ជកម្មជំនាន់ថ្មីរបស់ក្រុមហ៊ុនអាចជាដំណោះស្រាយដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍នៅវៀតណាមអភិវឌ្ឍន៍ក្រុមយន្តហោះផងនិងធានាបាននូវប្រសិទ្ធភាពនិងសុវត្ថិភាពហោះហើរផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top