• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយ​ប្រធានសមាគមមិត្ត​ភាពកូរ៉េខាងត្បូង - វៀតណាម

លោកនាយករដ្ឋមន្ត្រីមានបំណងថា តាម រយៈសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាមនោះបណ្ដាសម្ព័ន្ធក្រុមហ៊ុន សហគ្រាសកូរ៉េខាងត្បូងនឹងវិនិយោគកាន់ តែខ្លាំងក្លាថែមទៀតចូលមកវៀតណាម។


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម

នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក Choi Young Joo ។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដ៏សកម្មនិងប្រកបដោយប្រសិទ្ធភាពរបស់សមាគម និងរូបលោក Choi Young Joo ផ្ទាល់នារយៈពេលកន្លងទៅ។ លោក Nguyen Xuan Phuc មានបំណងថា សមាគមនឹងបន្តរួមចំណែកដល់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងស្នើឲ្យលោកប្រធានសមាគមនិងសមាជិកនៃសមាគមផ្តោតយកចិត្តទុក ដាក់ ជួយឧបត្ថម្ភសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅកូរ៉េខាងត្បូង។
លោកនាយករដ្ឋមន្ត្រីមានបំណងថា តាមរយៈសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាមនោះ បណ្ដាសម្ព័ន្ធក្រុមហ៊ុន សហគ្រាសកូរ៉េខាងត្បូងនឹងវិនិយោគកាន់តែខ្លាំងក្លាថែមទៀតចូលមកវៀតណាម។

ជាការឆ្លើយតប លោក Choi Young Joo បានសម្តែងនូវបំណងចង់ទទួលបានការយកចិត្តទុកដាក់និងការគាំទ្ររបស់រដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែថែមទៀតទៅក្នុងទំនាក់រវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top