• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥

កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធលើកទី ៣៥ បានធ្វើឡើងចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី ៤ ខែ វិច្ឆិកា។ គួរបញ្ចាក់ថា បន្ទាប់ពីពិធីបិទនឹងមានពិធីផ្ទេរដំណែងប្រធានអាស៊ានពីប្រទេសថៃ ទៅប្រទេសវៀតណាម។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសថៃ

ក្រសួងការបរទេសវៀតណាមបានប្រកាសនៅថ្ងៃទី ២៩ ខែតុលាថា៖ ដោយទទួលបានការអញ្ជើញពីនាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រថៃ លោក Prayuth Chan-o-cha នា យករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវនឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុងបាងកកនៃប្រទេសថៃ។ កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធលើកទី ៣៥ បានធ្វើឡើងចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី ៤ ខែវិច្ឆិកា។ គួរបញ្ចាក់ថា បន្ទាប់ពីពិធីបិទនឹងមានពិធីផ្ទេរដំណែងប្រធានអាស៊ានពីប្រទេសថៃទៅប្រទេសវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នា​យប់ថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានអញ្ជើញ​មកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន។

Top