• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីបញ្ជាក់បំភ្លឺពីទស្សនៈនៃ “ការសម្របខ្លួនប្រកបដោយសុវត្ថិភាព” ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho

ពិធីជួបប្រាស្រ័យជាមួយម្ចាស់បោះឆ្នោតត្រូវបានតភ្ជាប់ពីទីស្នាក់ការការិយាល័យរដ្ឋាភិបាលជាមួយទីតាំងប្រជុំនៃឃុំ សង្កាត់និងទីរួមស្រុកចំនួន ៧៤; ខ័ណ្ឌ ស្រុក ចំនួន ៩ និងទីស្នាក់ការគណៈកម្មាធិការបក្សទីក្រុង Can Tho (រូបថត៖ VOV)


នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Pham Minh Chinh និងប្រតិភូរដ្ឋសភានៃគណៈប្រតិភូរដ្ឋសភាទីក្រុង Can Tho បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho តាមទម្រង់អ៊ិនធឺរណែត ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥។ ការជួបប្រាស្រ័យជាមួយម្ចាស់ឆ្នោតត្រូវបានតភ្ជាប់ពីទីតាំងប្រជុំរបស់ការិយាល័យរដ្ឋាភិបាល ជាមួយទីតាំងប្រជុំរបស់ឃុំ សង្កាត់និងទីរួមស្រុកចំនួន ៧៤; ខ័ណ្ឌ ស្រុកចំនួន ៩ និងទីស្នាក់ការនៃគណៈកម្មាធិការបក្សទីក្រុង Can Tho។

ថ្លែងទៅកាន់ម្ចាស់ឆ្នោត នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានមានប្រសាសន៍ថា នឹងបញ្ចូនសំណើនិងអនុសាសន៍របស់ម្ចាស់ឆ្នោតទាំងអស់ក្នុងកិច្ចប្រជុំនេះ ទៅកាន់ស្ថាប័នគ្រប់ជាន់ថ្នាក់ ដើម្បីពិចារណានិងដោះស្រាយ។ អញ្ជើញផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត លោកនាយករដ្ឋមន្ត្រីបាននិយាយថា បក្សនិងរដ្ឋបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាវ៉ាក់សាំងដោយខិតខំគ្របដណ្តប់វ៉ាក់សាំងទាំងអស់សម្រាប់មុខសញ្ញាអាទិភាពនៅចុងត្រីមាសទី ៤ ឆ្នាំនេះ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភារកិច្ចសំខាន់បំផុតនាពេលខាងមុខនេះគឺការការពារសុខភាពប្រជាជនផង និងស្តារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការធានាសន្តិសុខសង្គម ផង។

នៅក្នុងជំនួបជាមួយអ្នកបោះឆ្នោតនេះ នាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់អំពីគោលនយោបាយ “ការសម្របសម្រួលប្រកបដោយសុវត្ថិភាព ភាពបត់បែននិងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត” ដោយអនុវត្តន៍តាមគោលការ ៦ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top