• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែនកត់សម្គាល់ការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការកម្ពុជា - វៀតណាម


នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចហ៊ុនសែនកត់សម្គាល់ការអភិវឌ្ឍន៍នៃ
កិច្ចសហប្រតិបត្តិការកម្ពុជា - វៀតណាម 

នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៧ នៅវិមានសន្តិភាព រាជធានីភ្នំពេញ កម្ពុជា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោហ៊ុនសែនបានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព​នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Thach Du មកជំរាបលា ក្នុងឱកាសបញ្ចប់អាណត្តិការងារ។ នៅទីនេះ សម្តេចតេជោហ៊ុនសែនបានវាយតម្លៃខ្ពស់ចំពោះទំ​នាក់​ទំនងសហប្រតិបត្តិការមិត្តភាពនៃប្រទេសទាំងពីរនាពេលកន្លងទៅ ដោយមានការអភិវឌ្ឍន៍គួរឲ្យកត់​សម្គាល់​លើគ្រប់វិស័យ។ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានប្រមាណ ៣  ពាន់លានដុល្លារអាមេរិក។

វៀតណាមក៏ជាប្រទេសដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេមកទស្សនាកម្ពុជាដែរ។  សម្តេចហ៊ុនសែន មានក្ដីជឿជាក់ថា ប្រទេសទាំងពីរនឹងទទួលបានគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីគឺ ៥ ពាន់លានដូល្លារអាមេរិក នាពេលខាងមុខ ហើយចំនួនភ្ញៀវទេសចរវៀតណាមមកទស្សនាកម្ពុជានឹងបន្តកើនឡើង។ លោក​ក៏​បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន មូលដ្ឋាននៃភាគីទាំងពីរ និងជំនួបប្រាស្រ័យ​ប្រជាជននៃប្រទេសទាំងពីរ។ សម្តេច ហ៊ុនសែន បានថ្លែងអំណរគុណចំពោះវៀតណាមដែលជារៀង​រាល់ឆ្នាំបានផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា រួមចំណែកបណ្ដុះបណ្ដាលប្រភពធនធានមនុស្សមានគុណភាពម្រាប់កម្ពុជារួមវិភាគទានកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជារីកចម្រើនដូចសព្វថ្ងៃ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top