• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតីនៃ​សន្និសីទដោះស្រាយការលំបាកអំពីដើមទុនសម្រាប់ខឿនសេដ្ឋកិច្ច

នាព្រឹកថ្ងៃទី ៧ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីនៃសន្និសីទពិភាក្សាអំពីវិធានការដោះស្រាយការលំបាកទាក់ទងនឹងកំណើនឥណទានសម្រាប់ផលិតកម្ម និងអាជីវកម្ម សំដៅជំរុញកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើជាអធិបតីសន្និសីទពិភាក្សាអំពីវិធានការដោះស្រាយការលំបាកទាក់ទងនឹងកំណើនឥណទានសម្រាប់ផលិតកម្ និងអាជីវកម្ម សំដៅជំរុញកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ រូបថត៖ VGP/Nhat Bac

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ធនាគារ និងសហគ្រាសស្ថិតនៅក្នុងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច។ ការអភិវឌ្ឍរបស់ធនាគារនិងសហគ្រាសគឺជាប់ពាក់ព័ន្ធជាមួយគ្នា ហើយទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច។ វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយខឿនសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរ។ វៀតណាមកំពុងកសាងខឿនសេដ្ឋកិច្ចទីផ្សារ តាមទិសដៅសង្គមនិយម។ ដូច្នេះ ត្រូវប្រើប្រាស់ឧបករណ៍ទីផ្សារដើម្បីគ្រប់គ្រងទីផ្សារ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យគណៈប្រតិភូចូលរួមគំនិតផ្តួចផ្តើម ដើម្បីដោះស្រាយការលំបាក ជំរុញសមត្ថភាពក្នុងការទទួលបានដើមទុនរបស់ប្រជាជន និងសហគ្រាស ដោយហេតុនេះអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top