• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅវិមាន Quang Trung – Nguyen Hue

ជីវិតរបស់ស្តេច Quang Trung – Nguyen Hue បានចូលរួមវិភាគទានក្នុងបុព្វហេតុបង្រួបបង្រួមជាតិនៃរាជវង្ស Tay Son បញ្ចប់សង្គ្រាមស៊ីវិលរវាងរាជវង្ស Trinh នៅភាគខាងជើងនិងរាជវង្ស Nguyen នៅភាគខាងត្បូង ដែលអូសបន្លាយរយៈពេល ២ សតវត្សន៍។

លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញដាក់កម្រងផ្កាថ្វាយធូបនៅឯវិមាន Quang Trung និងវិហារសក្ការៈបូជាស្តេច Quang Trung នៅបេតិកភណ្ឌពិសេស ទួល Dong Da (រូបថត៖ TTXVN)


ក្នុងឱកាសខួបលើកទី ២៣២ នៃទិវាជ័យជំនះ Ngoc Hoi – Dong Da (១៧៨៩-២០២១) នាយប់ថ្ងៃទី ១៥ ខែកុម្ភៈ ដែលជាថ្ងៃទី ៤ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញមក អុជធូប ថ្វាយផ្កានៅវិមាន Quang Trung -  Nguyen Hue និងនៅវិហារសក្ការៈបូជាស្តេច Quang Trung នៅទីតាំងបេតិកភណ្ឌជាតិពិសេស ទួល Dong Da នៃទីក្រុងហាណូយ។
ស្តេច Quang Trung – Nguyen Hue ជាវីរបុរសមួយរូប ជាមេដឹកនាំចលនាកសិករ Son Tay ក្រោកឈរឡើង និងជាអ្នកយោធាដែលមានជ័យជំនះប្រឆាំងនឹងខ្មាំងសត្រូវទាំងក្នុងនិងខាងក្រៅប្រទេស នៅ Quy Nhon, Phu Yen, Phu Xuan, Rach Gam-Xoai Mut ហើយកំពូលគឺជ័យជំនះជាប្រវត្តិសាស្ត្រ Ngoc Hoi – Dong Da នារដូវផ្ការីកនៃឆ្នាំ ១៧៨៩។ នេះក៏ជាសមរភូមិប្រឆាំងការឈ្លានពានដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រវៀតណាមនិងជាជ័យជំនះដ៏រុងរឿងបំផុតរបស់ស្តេច Quang Trung។ ជីវិតរបស់ស្តេច Quang Trung – Nguyen Hue បានចូលរួមវិភាគទានក្នុងបុព្វហេតុបង្រួបបង្រួមជាតិនៃរាជវង្ស Tay Son បញ្ចប់សង្គ្រាមស៊ីវិលរវាងរាជវង្ស Trinh នៅភាគខាងជើងនិងរាជវង្ស Nguyen នៅភាគខាងត្បូង ដែលអូសបន្លាយរយៈពេល ២ សតវត្សរ៍៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top